ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចកងរាជវុធហត្ថខេត្តកែបបង្រ្កាបរថយន្តដឹកសាច់បង្កកប្រភេទគ្រោះថ្នាក់ដល់សុខភាព

ខេត្តកែប៖ កម្លាំងកងរាជអាវុធហត្ថខេត្តកែប បានបង្រ្កាបទាន់ពេលវេលា នូវករណីនាំចូលសាច់បង្កកដែលជាប្រភេទគ្រោះថ្នាក់ដល់សុខភាព។

នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុហត្ថខេត្តកែប បានលួចឆ្មក់ចុះបង្រ្កាប ករណីនាំសាច់បង្កក ដែលជាប្រភេទសាច់ដែលមានគ្រោះដល់សុខភាព នៅចំណុចកំពង់ទូកនេសាទ (កិញលេខ០៤) ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ជាមួយគ្នានេះដែរ កម្លាំងកងរាជអាវុធហត្ថដកហូតបានរថយន្ត ម៉ាកសាំងយ៉ុងមួយគ្រឿងរួមជាមួយនិង វត្ថុតាង សាច់បង្កកមួយចំនួនធំ ខណៈទូកពីរគ្រឿងទៀតដែលបានដឹកសាច់បង្កកនេះមក បានបើករត់គេចខ្លួនបាត់ស្រមោល។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវក៏បានធ្វើការដុតកំទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់ ក្នុងនោះមានគ្រឿងសមុទ្រ និងសាច់បង្កក ចំនួន ៨ ៨១២គីឡូក្រាម ដែលរឹបអូសបានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនៅទីតាំងដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិព្រៃមោក ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក