សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ស្ត្រីវ័យចំណាស់ម្នាក់លែងកោងខ្នង បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងបង្ការវីរ៉ុសកូវីដ-១៩

បាត់ដំបង៖ ស្ត្រីចំណាស់ម្នាក់រស់នៅខេត្តបាត់ដំបងបាននិយាយថា ឥឡូវនេះគាត់អាចដើរបានភ្លាមៗបន្ទាប់ពីទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ លោកយាយ ងឺន អឿន អាយុ ៧២ឆ្នាំបានប្រាប់ EAC News ថាគាត់បានមានបញ្ហាខ្នងកោងនោះរយៈពេល ៣ឆ្នាំមកហើយ ប៉ុន្តែមួយថ្ងៃបន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងបង្ការវីរ៉ុស កូវីដ-១៩ រួច បែរជាគាត់អាចដើរបានត្រង់ឡើងវិញ។ នេះនឹងមិនមែនជា “អព្ភូតហេតុវ៉ាក់សាំង” ដំបូងគេរបស់ពិភពលោកទេ។ ស្ត្រីវ័យចំណាស់ម្នាក់នៅប្រទេសឥណ្ឌាត្រូវបានគេរាយការណ៍គាត់ពិការភ្នែក ប៉ុន្តែត្រូវបានមើលឃើញឡើងវិញកាលពីដើមខែនេះ បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការវីរ៉ុសកូវីដ-១៩ ផងដែរ។

គ្រាន់តែមួយថ្ងៃបន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងរួច លោកយាយ ងឺន អឿន អាយុ ៧២ឆ្នាំ ដែលរស់នៅខេត្តបាត់ដំបងបានបង្ហាញភាពរីករាយដល់អ្នកជិតខាងនិងសមាជិកគ្រួសាររបស់គាត់ ក្រោយពីការចាក់វ៉ាក់សាំងបង្ការវីរ៉ុសកូវីដ-១៩ ដែលបានផ្លាស់ប្តូរជីវិតរបស់គាត់។ លោកយាយបាននិយាយថា គាត់ធ្លាប់ឈឺចង្កេះ ហើយកោងខ្នងតាំងពីឆ្នាំ២០១៨មកម្ល៉េះ គាត់មិនអាចដើរត្រង់ ហើយគេងបានតែខ្នងម្ខាងទេ ប៉ុន្តែមួយថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងរួចគាត់ភ្ញាក់ឡើងដោយកត់សម្គាល់ថានាងអាចធ្វើចលនាបានស្រួលជាងមុន ហើយអាចគេងលក់ស្រួលហើយប្រែខ្លួនបានទាំងសងខាង។ ដំបូងគាត់មានការព្រួយបារម្ភបន្ទាប់ពីបានកត់សម្គាល់ឃើញថាសរសៃនៅកដៃរបស់គាត់ហើមនិងមានពណ៌ខៀវប៉ុន្តែបន្ទាប់មក គាត់មានអារម្មណ៍ថាមានអ្វីអស្ចារ្យកើតឡើង៖ “ខ្ញុំបានសំរេចចិត្តចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩។ ខ្ញុំព្រួយបារម្ភបន្តិចអំពីផលប៉ះពាល់។ ប៉ុន្តែនៅពេលខ្ញុំភ្ញាក់ឡើង ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងប្រសិទ្ធភាព-ខ្ញុំអាចដើរត្រង់បានឥឡូវនេះ។ មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញខ្ញុំដើរបាននិងដើរត្រង់ខ្លួនបែបនេះ។ ពួកគេមិនជឿខ្ញុំទេ។ ខ្ញុំគ្រាន់តែប្រាប់ពួកគេថា “មើលមកខ្ញុំមើល”។ ម៉េចបានជាខ្ញុំដើរបែបនេះដោយមិនឈឺខ្នង? ឥឡូវនេះខ្ញុំអាចឈរបានយ៉ាងល្អ”

គ្រួសារនិងអ្នកជិតខាងរបស់លោកយាយ ងឺន អឿន បាននិយាយថាពួកគេក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រែប្រួលខ្នងរបស់លោកយាយ។ លោកយាយ ងឺន អឿន បានសម្តែងការអរគុណចំពោះការផ្តល់ចាក់វ៉ាក់សាំងដល់គាត់ ហើយគាត់បន្តថាមិនត្រឹមតែការការពារខ្លួនគាត់ពីកូវីដ-១៩ ប៉ុន្តែបានជួយផ្លាស់ប្តូរជីវិតរបស់គាត់យ៉ាងពិតប្រាកដ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក