ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាលោកគ្មានពេលឈ្លោះជាមួយនឹងអ្នកប្រឆាំងទេ។ លោកថាពេលរបស់គាត់គឺមានសម្រាប់តែប្រជាពលរដ្ឋកម្ពុជាតែប៉ុណ្ណោះ។
ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករប្រមាណ ១ម៉ឺន ៨ពាន់នាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថាការបង្កើតអ្នកនាំពាក្យនាយករដ្ឋមន្ត្រីគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើរូបលោក និងជំរុញដល់ក្រុមដែលចង់វាយប្រហារមកលើរូបលោកបើចង់ឈ្លោះសូមទាក់ទងទៅអ្នកនាំពាក្យនាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាពេលវេលារបស់លោកគឺសម្រាប់តែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ៕