ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថារដ្ឋាភិបាលរបស់លោកនិងបន្តគោលដៅចំនួនពីរគឺថែរក្សាសមិទ្ធផលដែលទទួលបាននិងពង្រីកបន្ថែម។
ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករប្រមាណ ១ម៉ឺន៨ពាន់នាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដ៏ធំបំផុតដែលកម្ពុជាសម្រេចបានជិត៤០ឆ្នាំមកនេះគឺការរក្សាបាននូវ សន្តិភាព ឯករាជ្យភាពទឹកដី និងការអភិវឌ្ឍ។
លោកបានបញ្ជាក់ថារដ្ឋាភិបាលអាណត្តិថ្មីនៅតែរក្សានៅសមិទ្ធផលដែលទទួលបាននេះ និងពង្រីកបន្ថែមនូវអ្វីដែលទទួលបាន។
លោកថា៖ «សន្ដិភាពវាសំខាន់ មិនថា១០ឆ្នាំ ២០ឆ្នាំ ១០០ឆ្នាំទៅមុខទេវានៅតែសំខាន់»៕