ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនជាតិវៀតណាម និងជនជាតិចិន ២ក្រុម វៃតប់គ្នាយ៉ាងអាណាធិបតេយ្យ នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ ករណីហិង្សាទៅវិញទៅមករវាងជនជាតិវៀតណាម និងជនជាតិចិន ២ក្រុម សរុបមានគ្នា ១៥នាក់ បានវៃតប់គ្នាយ៉ាងអាណាធិបតេយ្យ ផ្អើលដល់សមត្ថកិច្ចចុះបង្ក្រាបទាំងកណ្តាលរាត្រី នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ស្រាប់តែប្រទះឃើញអាវុធខ្លីមួយដើមថែមទៀតផងដែរ។

កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់បានទទួលព័ត៌មានថា មានករណីហិង្សាមួយបានកើតឡើងរវាងជនជាតិវៀតណាម និងជនជាតិចិន ២ក្រុម ក្នុងនោះ ១ក្រុមមានគ្នា ម្នាក់ឯង និង១ក្រុមទៀតមានគ្នា ១២នាក់ ស្ថិតនៅមុខអាគារកាស៊ីណូ វ៉ាង ឆាវ ជាប់សាលាបឋមសិក្សាកម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នៅយប់រំលងអធ្រាតថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

ក្រោយពីទទួលដំណឹងនេះភ្លាម ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានចាត់ឱ្យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានចុះដល់ទីតាំងកើតហេតុខាងលើ និងបានធ្វើស្រាវជ្រាវ ឆែកឆេរនៅក្នុងអាគារ កាស៊ីណូខាងលើ ឃាត់ខ្លួនបានមនុស្សចំនួន ១៣នាក់ ពាក់ព័ន្ធករណីហិង្សា (វាយគ្នាទៅវិញទៅមក)។

កំឡុងពេលចុះឆែកឆេរ កម្លាំងជំនាញបានរកឃើញ ជនសង្ស័យចំនួន ២នាក់បន្ថែមទៀតដែលកំពុងស្នាក់នៅក្នុងបន្ទប់លេខ 8515 នៃអគារខាងលើ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ (អាវុធខ្លីម៉ាក K54 ចំនួន ១ដើម បង់១ គ្រាប់ ៤គ្រាប់ និងកាំបិតចំនួន ៣ដើម)។

បច្ចុប្បន្នកម្លាំងជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង ១៥នាក់ រួមទាងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក