ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកចាត់ការថ្មីរបស់ Spurs ចេញមុខនិយាយពាក់ព័ន្ធរឿងរ៉ាវ Harry Kane

អង់គ្លេស៖ អ្នកចាត់ការថ្មីរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspurs បានចេញមុខបំភ្លឺជុំវិញរឿងរ៉ាវរបស់កីឡាករ Harry Kane ថា បច្ចុប្បន្នកីឡាករវ័យ ២៨ឆ្នាំរូបនេះ បានត្រឡប់មកចូលរួមជាមួយ Spurs វិញហើយ សម្រាប់ការត្រៀមខ្លួនប្រកួតប្រជែងរដូវកាលថ្មីនៃបាល់ទាត់អង់គ្លេស។

លោក Nuno Esprito Santo បានឱ្យដឹងថា បច្ចុប្បន្ន Harry Kane បានមកដល់ជំរុំហ្វឹកហាត់របស់ Spurs វិញហើយ ក្រោយពីគេបានបញ្ចប់បេសកកម្មនៅព្រឹត្តិការណ៍ EURO 2020 រួមទាំងវិស្សមកាលរបស់គេនៅប្រទេស បាហាម៉ាស និង រដ្ឋ Florida សហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ Harry Kane នៅមិនទាន់អាចចូលរួមហ្វឹកហាត់បានភ្លាមៗនោះឡើយ ពោលគេកំពុងស្ថិតនៅទីតាំងចត្តាឡីស័ក ក្នុងជំរុំហ្វឹកហាត់របស់ Spurs ផ្ទាល់តែម្តង តាមវិធានការសុខាភិបាល មុននឹងចូលហ្វឹកហាត់ជាមួយក្រុមដូចធម្មតាបាន។

Harry Kane ធ្លាប់បាត់មុខពីការហ្វឹកហាត់របស់ Spurs នាពេលកន្លងទៅ ដែលនាំឱ្យអ្នកគាំទ្រជឿជាក់ថា គេអាចនឹងផ្លាស់ទៅកាន់ក្លិប Manchester City សម្រាប់រដូវកាលថ្មី ប៉ុន្តែយ៉ាងណាក៏ដោយ ភាគីក្លិប Manchester City ហាក់បញ្ចប់ការតាមប្រមាញ់ទៅលើខ្សែប្រយុទ្ធអង់គ្លេសរូបនេះទៅហើយ បន្ទាប់ពីសំណើរ ១០០លានផោនរបស់ Man City ត្រូវបានបដិសេធដោយ Spurs កាលពីខែមិថុនាកន្លងទៅ ហើយក្រុមរបស់លោក Pep Guardiola បានចាយ ១០០លានផោនថ្មីៗនេះ រួមជាមួយអាវលេខ ១០ ទៅលើខ្សែបម្រើ Jack Grealish ដែលទើបប្រកាសជាផ្លូវការកាលពីសប្តាហ៍មុន។

ក្រុម​រហ្សសនាមមាន់ខ្នាយមាសនេះ ទើបបញ្ចប់យុទ្ធនាការ Pre-Season របស់ខ្លួនដោយជោគជ័យ ខណៈការប្រកួតមិត្តភាពចុងក្រោយ Spurs បានយកឈ្នះក្រុមគូប្រជែងរួមទីក្រុងឡុងដ៍ Arsenal ក្នុងលទ្ធផល ១-០។ នារដូវកាល ២០២១/២០២២ នេះ Tottenhham Hotspurs នឹងត្រូវបើកទ្វារកីឡដ្ឋាន Tottenham Hotspurs ដ៏ថ្មីស្រឡាងរបស់ខ្លួន ចាប់ផ្តើមរដូវកាលថ្មីទទួលក្រុមការពារតំណែងជើងឯក Manchester City នាថ្ងៃអាទិត្យ ទី១៥ ខែសីហា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក