ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ដែលជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា

ព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បង្ក្រាបបានករណីជនជាតិចិនចាប់ជនជាតិចិនដូចគ្នាចូលក្នុងរថយន្ត ជំរិតទារប្រាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យជាច្រើននាក់ទៀត។ ហេតុការណ៍នេះកើតឡើងនៅយប់ម៉ោង៩ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដោយជនសង្ស័យមួយក្រុមបានជិះរថយន្ត ៣គ្រឿងចាប់ជនរងគ្រោះចេញពីផ្ទះវីឡាមួយកន្លែងស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។

កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ទទួលបានដំណឹងនេះភ្លាម បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ស្រាវជ្រាវ និងតាមចាប់ជនសង្ស័យរហូតដល់ម៉ោង១១កន្លះយប់ថ្ងៃដដែល ជនរងគ្រោះត្រូវបានជនសង្ស័យដោះលែងដោយមានរបួសតិចតួចបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។

ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា គាត់ត្រូវបានក្រុមជនសង្ស័យចាប់ដាក់ចូលក្នុងរថយន្ត ហើយដកហូតយកទូរស័ព្ទដៃរបស់គាត់ ២គ្រឿង និងបានវេរលុយចេញពីគណនីធនាគារ របស់គាត់ រួចនាំយកទៅផ្ទះវីឡាមួយកន្លែង ហើយបានប្រហែលជា ១០នាទី ទើបនាំយកគាត់ទៅអាគារមួយកន្លែងដែលនៅក្រោយសណ្ឋាគារណានហៃ រួចបង្ខាំងគាត់ទុកក្នុងបន្ទប់មួយ បន្ទាប់មកក្រុមជនសង្ស័យបានវាយធ្វើបាបរូបគាត់ដោយប្រើដំបងឆក់ រហូតដល់ម៉ោងប្រហែល១០យប់ ទើបក្រុមជនសង្ស័យដោះលែងរូបគាត់ ដោយដឹករូបគាត់មកដាក់ចោលនៅតាមផ្លូវនៅជិតកាស៊ីណូ តាស៊ីកាង។

បន្ទាប់ពីស្តាប់ចម្លើយជនរងគ្រោះរួច កម្លាំងជំនាញបានចុះទៅត្រួតពិនិត្យនៅផ្ទះវីឡាដែលនៅម្តុំអូរ២ តែនៅក្នុងផ្ទះមិនមានមនុស្សទេ បន្ទាប់មកក៏មានជនជាតិចិន ១នាក់ដែលស្នាក់នៅក្នុងផ្ទះវីឡានោះដែរបានបើករថយន្ត ១គ្រឿង។បន្ទាប់ពីបានចូលត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានរកឃើញ ជញ្ជីងថ្លឹង ២គ្រឿង និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀន មួយចំនួនសង្ស័យសម្រាប់ថ្លឹង និងវេចខ្ចប់សារធាតុញៀន នៅក្នុងបន្ទប់របស់បុរសជនជាតិចិនម្នាក់នោះ ទើបឃាត់ខ្លួននាំយកមកធ្វើការសាកសួរ និងបន្តការងារតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក