ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រទេសលោកខាងលិចទទួលស្គាល់អ្នកការទូតរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជាជាបន្តបន្ទាប់

ភ្នំពេញ៖ ប្រទេសចំនួន៧ បានយល់ព្រមទទួលស្គាល់ឯកអគ្គរាជទូតថ្មីរបស់កម្ពុជាក្នុងនោះមាន ៥ប្រទេស គឺប្រទេសស្ថិតក្នុងសហភាពអឺរ៉ុប និងជាប្រទេសដែលអាចហៅថាជាប្រទេសដែលមានអំណាចជាងគេនៅអឺរ៉ុបផងដែរនោះ ដែលមានដូចជា បារាំង អង់គ្លេស អាល្លីម៉ង់ និងតួកគី។

ឯកអគ្គរាជទូតកម្ពុជាដែលត្រូវទៅកាន់តំណែងថ្មីនៅខែកញ្ញា ខាងមុខលោក លុយ ដាវីត បានថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅវិមានរដ្ឋសភាថាការងារដំបូងដែលលោកទៅបំពេញមុខការជាអ្នកការទូតនៅបារាំងគឺបង្កើតទំនាក់ទំនងជាមួយប្រធានធិបតី និងរដ្ឋមន្ត្រីសំខាន់ៗនៃសាធារណរដ្ឋបារាំង រួមទាំងទំនាក់ទំនងជាមួយសហគមន៍ខ្មែរនៅបារាំងដើម្បីបង្ហាញនូវការពិតពីកម្ពុជាទៅកាន់អ្នកទាំងនោះ។

លោកថា៖ «ខ្ញុំគាត់មកស្រុកខ្មែរគាត់ឃើញគាត់បានឃើញផ្ទាល់ភ្នែកហើយ ក៏ប៉ុន្ដែមានប្រជាពលរដ្ឋមួយចំនួនគាត់អត់ដែលមកទេគាត់ស្ដាប់ពីគេ ស្ដាប់តែការញុះញ៉ង់របស់អ្នកនយោបាយមួយចំនួនដែលមាននិន្នាការប្រឆាំងយើងហ្នឹងគឺគាត់យល់ច្រលំ។ អ៊ីចឹងធ្វើមិចឱ្យគាត់យល់គាត់ដឹងពីប្រទេសជាតិយើងយ៉ាងមិច ហើយធ្វើមិចឱ្យគាត់មកឃើញប្រទេសយើងដោយផ្ទាល់ភ្នែកក៏ជាការមួយដែលល្អផងដែរ»។

ប្រទេសទាំង៧ ដែលព្រមទទួលស្គាល់ឯកអគ្គរាជទូតកម្ពុជាថ្មីនោះរួមមានប្រទេសបារាំង អង់គ្លេស អាល្លីម៉ង់ តួកគី ឥណ្ឌូនេស៊ី ឡាវ និងស៊ែបី។

លោក លុយ ដាវីត បញ្ជាក់ថា ការទទួលស្គាល់ឯកអគ្គរាជទូតថ្មីពីបណ្ដាប្រទេសទាំងនេះជាពិសេសលោកខាងលិចជាការបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការធ្វើការជាមួយរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។

លោកថា៖ «គេទទួលស្គាល់យើងខ្ញុំជាឯកអគ្គរាជទូតនៅប្រទេសទាំងនោះដែលចេញមកពីរដ្ឋាភិបាលថ្មីហើយដែលចេញពីការបោះឆ្នោតថ្មីនេះ។ អ៊ីចឹងគឺបញ្ជាក់ច្បាស់ហើយថាទោះចង់មិនចង់គឺគេធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់យើង»។

អគ្គរាជទូតថ្មីទាំង៧ បានចូលទៅជួបពិភាក្សា និងទទួលការណែនាំពីប្រទេសសភាលោកស្រី ឃួន សុដារី ដោយក្នុងនោះប្រធានរដ្ឋសភាបានណែនាំឱ្យឯកអគ្គរាជទូតក្នុងប្រទេសទាំង៧ ខិតខំធ្វើការទទួលខុសត្រូវខ្ពស់ លើកកិត្យានុភាពជាតិខ្មែរនៅប្រទេសដែលតាំងនៅ ជាពិសេសត្រូវធ្វើការជំរុញសេដ្ឋកិច្ចការទូតដែលជាអទិភាពចំបងរបស់រដ្ឋាភិបាលថ្មីក្នុងការទាក់ទាញអ្នកទេសចរណ៍ និងបើកទីផ្សារកម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ប្រទេសទាំងនោះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក