លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដែលទះកំភ្លៀងលើស្ត្រីដែលជិះម៉ូតូសាចទឹកដាក់

ភ្នំពេញ៖ បុរសម្នាក់ដែលលើកដៃទះកំភ្លៀងលើស្ត្រីម្នាក់ដែលជិះម៉ូតូសាចទឹកដាក់កាលពីល្ងាចថ្ងៃសុក្រទី២៥ ខែសីហា ឆ្នាំ២០២៣ ពេលនេះត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួននៅថ្ងៃចន្ទនេះបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីជនរងគ្រោះ។

អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានបញ្ជាក់មក EAC news យ៉ាងខ្លីថា សមត្ថកិច្ចខណ្ឌសែនសុខបានស្រាវជ្រាវឃាត់ខ្លួនបានបុរសដែលហ៊ានលើកដៃវាយលើស្ត្រីនៅសាធារណៈនៅថ្ងៃនេះដើម្បីបន្តអនុវត្តតាមនីតិវិធីជាបន្តទៀត។

គូសបញ្ជាក់ថា កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន មានការឈ្លោះប្រកែកគ្នានៅសាធារណៈរវាងបុរសម្នាក់ និងបងប្អូនបង្កើតប្រុស-ស្រី ២នាក់ ដែលបានជិះម៉ូតូសាចទឹកដាក់លើបុរសនោះបណ្តាលឱ្យបុរសរូបនោះខឹងយ៉ាងខ្លាំង ដោយលើកដៃទះកំភ្លៀងលើស្ត្រីនោះមួយដៃយ៉ាងពេញទំហឹង បើទោះបីបងប្អូន ២នាក់នោះបានពោលពាក្យសុំទោសក៏ដោយ។

សកម្មភាពហិង្សានេះត្រូវបានពលរដ្ឋម្នាក់បានថតជាវីដេអូ និងបង្ហោះលើបណ្តោញសង្គមហ្វេសប៊ុកបង្កឱ្យមានការបញ្ចេញរិះគន់លើបុរសរូបនោះយ៉ាងចាស់ដៃ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក