ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនេសាទម្នាក់ប្រទះឃើញកូនសត្វក្រពើត្រីមួយក្បាល ខណៈសត្វនេះប្រឈមការផុតពូជ

ភ្នំពេញ៖ អ្នកនេសាទម្នាក់នៅស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣បានប្រទះឃើញកូនសត្វក្រពើភ្នំមួយក្បាលអំឡុងពេលចុះនេសាទនៅត្រពាំងក្បែរផ្ទះ។ អ្នកនេសាទបានយកសត្វក្រពើភ្នំមួយក្បាលនោះមករក្សាទុក និងបានប្រគល់ជូនក្រុមការងារអភិរក្សដើម្បីលែងចូលក្នុងទីជម្រកធម្មជាតិវិញ។

ជាអ្នកនេសាទរយៈពេល២០ឆ្នាំ លោក អ៊ូ សុខខេង បានកត់សម្គាល់ថា ២០ឆ្នាំមកនេះ ទីជម្របសត្វក្រពើត្រី ត្រូវបានបំផ្លាញដោយសារការទន្រ្ទានដីសម្រាប់ធ្វើកសិកម្ម ការធ្វើលំនៅឋានថ្មី ដែលធ្វើឱ្យសត្វប្រភេទនេះធ្លាក់ចុះជាគំហុក។

អ្នកនេសាទអាយុ៥៧ឆ្នាំ បន្តថា ទាំងលោក និងអ្នកភូមិផ្សេងទៀត មិនដែលប៉ះពាល់ដល់សត្វក្រពើត្រីនេះទេ ខណៈពួកគេមានជំនឿថាប្រភេទសត្វនេះ គឺប្រៀបដូចជាអ្នកតាជួយថែរក្សាហើយមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាធនធានធម្មជាតិ និងសុខុមាលភាពទូទៅក្នុងតំបន់ពួកគេរស់នៅ។

សត្វក្រពើត្រីនេះត្រូវបានកត់សម្គាល់ថា ជាង២ទសវត្សរ៍មកនេះ សត្វប្រភេទនេះបានបន្តធ្លាក់ចុះយ៉ាងខ្លាំងដោយសារការប្រមាញ់ខុសច្បាប់ ដើម្បីយកស្បែករបស់វា សម្រាប់ទីផ្សារជាតិនិងអន្តរជាតិផ្សេងៗ ក៏ដូចជាការបំផ្លាញទីជម្រកធម្មជាតិរបស់ពពួកសត្វនេះជាដើម។

អនុប្រធាននាយកដ្ឋានអភិរក្សធនធានជលផលនៃរដ្ឋបាលជលផល លោក អ៊ិន ហ៊ុល បានឱ្យដឹងថា អ្នកភូមិនៅក្នុងតំបន់នេះរស់នៅសុំាជាមួយប្រភេទសត្វទាំងនេះ។ លោកបន្តថា សត្វក្រពើត្រីនេះក៏មិនដែលវាយប្រហារមកលើអ្នកភូមិដែរ។

លោកបានបង្ហាញអារម្មណ៍រីករាយ ដែលមានប្រជាសហគមន៍ចូលរួមអភិរក្សសត្វក្រពើត្រីតាមរយៈការជួយសង្គ្រោះ និងការការពារទីជម្រករបស់សត្វដ៏កម្រនេះ។

គូសបញ្ជាក់ថា ក្រពើត្រី ឬហៅម្យ៉ាងទៀតថា ក្រពើព្រៃ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទ រងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។

ពួកវាមានរស់នៅតែក្នុងប្រទេសកម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ានម៉ា ថៃ និងវៀតណាមតែប៉ុណ្ណោះ។ ចំនួន របស់វានៅលើសាកលលោក មានប្រមាណ៤១០ក្បាល ក្នុងនោះដែរក្នុងវ័យជំទង់មានចន្លោះ១០០-៣០០ក្បាល កំពុងរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងប្រទេសកម្ពុជាដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតសម្រាប់ការអភិរក្សសត្វក្រពើត្រីនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក