ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជានឹងរៀបចំអបអរសាទរទិវាសិទ្ធិមនុស្ស ខួបលើកទី៧៥ នៅដើមខែធ្នូ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រួអេដា អិល ហាច បានជួបពិភាក្សាគ្នានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ អំពីការត្រៀមរៀបចំអបអរសាទរទិវាសិទ្ធិមនុស្សខួបលើកទី៧៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

ទិវាសិទ្ធិមនុស្សខួបលើកទី៧៥នេះ នឹងមានការរៀបចំសហការពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

លោកស្រីតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានអបអរសាទរប្រទេសកម្ពុជា ដែលជាប្រទេសដំបូងដែលបានធ្វើសកម្មភាពក្នុងការបេ្តជ្ញាចិត្តក្នុងការអបអរសាទរខួបលើកទី៧៥ ដោយមានការតែងតាំងជនបង្គោលក្នុងការរៀបចំទិវានេះ ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលនេះបង្ហាញពីការឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងគោរពសិទ្ធិមនុស្ស។

លោកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ថ្លែងអំណរគុណដល់លោកស្រីតំណាង OHCHR ដែលតែងតែសហការលើវិស័យសិទ្ធិមនុស្សកន្លងមកនេះ ហើយស្ថាប័នទាំងពីរនឹងបន្តសហការជាមួយគ្នាតទៅទៀតដើម្បីពង្រឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

លោក បានបន្តលើកឡើងថា ជាការអបអរសាទរខួបលើកទី៧៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការបញ្ជ្រាបសកម្មភាពចំនួន ២លើករួចមកហើយ នោះគឺបានរៀបចំសិក្ខាសាលាចំនួន២ ដែលជាយុទ្ធនាការ ៣៦៥ថ្ងៃ នោះគឺសិក្ខាសាលាស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយនៅខេត្តបាត់ដំបង និងផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ នៅខេត្តបន្ទាយមានជ័យ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានឹងរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយពីរបាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងកិច្ចពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) នាពេលខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក