ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: រដ្ឋបាលខេត្តកំពង់ឆ្នាំរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១នាក់ ជនជាតិខ្មែរចំនួន ១ករណីថ្មីបន្ថែម

(កំពង់ឆ្នាំង) រដ្ឋបាលខេត្តកំពង់ឆ្នាំបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១ករណីថ្មីបន្ថែមទៀតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ជីន អីហ៊ឺង ភេទ ស្រី អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម មានអាសយដ្ឋានរស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំ។

អាជ្ញាធរបានផ្តល់ព័ត៌មានអំពីប្រវត្តិដែលសពស្លាប់ដោយមេរោគកូវីដធ្លាប់បានទៅដូចខាងក្រោម៖

-ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានធ្វើដំណើរមកពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកកាន់ លំនៅដ្ឋានដែលមានអាសយដ្ឋានដូចខាងលើ តាមរយៈរថយន្តឈ្នួល ដែលម្ចាស់រថយន្តឈ្មោះ ប៉ាវ (ជនជាតិវៀតណាម)ដោយមានអ្នករួមដំណើរចំនួន ០៥នាក់។

-ថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២១ បានទៅចូលរួមសែនផ្ដាច់ខ្មោចប្អូន ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ -ថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២១ នៅផ្ទះ

-ថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២១ បានទៅផ្សារពន្លៃ ដើម្បីទិញឥវ៉ាន់ -ថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០២១ នៅផ្ទះ

-ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានអាការៈក្តៅខ្លួន ផ្តាសាយ អស់កម្លាំង និងបានហៅពេទ្យមកចាក់ថ្នាំនៅផ្ទះ

-ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ប្តី ឈ្មោះ ហាម វាំងភូ ជនជាតិ វៀតណាម បានមកពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (មកដល់ផ្ទះយប់)

-ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរឃុំ និងមន្ត្រីសុខាភិបាល បានបញ្ជូនក្រុមគ្រួសារនោះមកមណ្ឌលចត្តាឡីស័ក (មានចំនួន៣នាក់)

-ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកក្រុមគ្រួសារអ្នក

+ឈ្មោះ ហាម វ៉ាងភូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម (ត្រូវជាប្ដី) +ឈ្មោះ ជីន ធីហ៊ុង ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម (ត្រូវជាប្រពន្ធ)

+ឈ្មោះ ហាំ វ៉ាន់ធី ភេទស្រី អាយុ៣ឆ្នាំ ជនជាតិ វៀតណាម(ត្រូវជាកូន)ទាំង៣ខាងលើ រួមមាន៖

-ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ពីវិទ្យាស្ថានសុខភាពសាធារណៈ(១នាក់)អាស្រ័យហេតុនេះសូមសាធារណជនដែលមានទំនាក់ទំនងជាមួយបុគ្គលខាងលើ អញ្ជើញមកពិនិត្យសំណាក ឈ្មោះ ជីន ធីហ៊ីង(ប្រពន្ធ។
ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកបរិបូណ៌ ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក