ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីសុខាភិបាលអាណត្តិថ្មី ជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព

បន្ទាយមានជ័យ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រួមនឹងប្រតិភូអមដំណើរបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាង២០០នាក់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានដាក់ចេញ ៩ចំនុច ដល់មន្ត្រីសុខាភិបាលអនុវត្ត ដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន បង្កើនការផ្សព្វផ្សាយ ជូនដល់ពលរដ្ឋបានយល់ដឹងពីហានីភ័យជំងឺផ្សេងៗ ស្តីពីបញ្ហាសុខភាព ដែលសុខភាព គឺជាគោលដៅសំខាន់ដែលពលរដ្ឋចង់បាន ជាទ្រព្យដ៏មានតម្លៃរបស់យើទាំងអស់គ្នា និងប្រយុទ្ធប្រឆាំងជំងឺឆ្លងផ្សេងៗ ព្រមទាំងទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងកាចសាហាវសកល ក៏ដូចជាការប្រយុទ្ធប្រឆាំងមិនឆ្លង (មហារីក សរសៃឈាម ជំងឺបេះដូង ផងដែរ)។

ជាមួយគ្នានេះ លោក ឈាង រ៉ា ក៏ណែនាំឱ្យ ប្រយុទ្ធផលប៉ះពាល់សុខភាព ការប្រែប្រួលអាកាសធាតុ ផលិតផលអាហារ ប៉ះពាល់សុខភាពផ្សេងៗ (ផលប៉ះពាល់ការប្រើប្រាស់ឱសថ ប៉ះពាល់សុខភាព ដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងសុខភិបាល) និងធ្វើឱ្យកាន់តែប្រសើឡើងនៃការផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អនៅតាមសហគមន៍ លើកកម្ពស់គុណភាពសេវាថែទាំទាំងថ្នាក់ខេត្ត ស្រុកទាំងអស់ ដោយមន្ត្រីសុខាភិបាលត្រូវមានក្រមសីលធម៌ចំពោះពលរដ្ឋដែលមកទទួលសេវា ព្រមទាំងអភិវឌ្ឍធនធានមនុស្ស ដូចជាពង្រឹងសមត្ថភាព ពង្រាយមន្ត្រីសុខាភិបាលមានបទពិសោធន៍ចុះដល់ដ្ឋាន រួមទាំងការអភិវឌ្ឍសុខភាពឌីជីថល។

ទន្ទឹមនឹងការដាក់ចេញទាំង៩ចំនុចនោះដែរ ដើម្បីអនុវត្តចំពោះកិច្ចការចំពោះមុខរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានណែនាំដល់មន្ត្រីសុខាភិបាលក្រោមឱវាទនូវ៣ចំនុចសំខាន់ៗបន្ថែម រួមមាន ការពង្រឹងមណ្ឌលសុខភាព (ថែរក្សាហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់, សម្ភារៈបរិក្ខា មណ្ឌលសុខភាព, ធនធានមនុស្ស ត្រូវបំពេញបន្ថែម ផ្តល់សេវាជូនពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង) និងពង្រឹងប្រសិទ្ធភាព ទាំងមន្ទីរពេទ្យខេត្ត-ស្រុក និងថ្នាក់ជាតិ ទាំងសេវាសាធារណៈ និងឯកជន ព្រមទាំងការពង្រឹងស្ថាប័ន បណ្តុះបណ្តាលភាពជាអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ដោយរៀបចំក្រុមការងារពិសេស កន្លែងប្រតិបត្តិការងាររៀងខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក