អន្តរជាតិ: ចាប់ផ្តើមប្រពៃណីទាំងអស់ឡើងវិញនៅក្នុងយុគសម័យវីកឃីង ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅប្រទេសហ្វាំងឡង់ និងអេស្តូនីចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ។ ឥឡូវនេះវាមកដល់ប្រទេសហុងគ្រីដែលបានរៀបចំការប្រកួតថ្នាក់ជាតិលើកទី ២ របស់ខ្លួននៅចុងសប្តាហ៍ ពួកគេហៅវាថា “លីប្រពន្ធ”...
បុរសជាប្តីជនជាតិហុងគ្រីប្រហែល៤០នាក់ និងប្រពន្ធក្លាហានដ៏ពិសេសរបស់ពួកគេដើម្បីលេងល្បែងឆ្លងកាត់ឧបសគ្គនានាដ៏លំបាកកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ នោះគឺជាការប្រកួតប្រជែងលីប្រពន្ធឆ្លងកាត់ឧបសគ្គ លើកទី ២របស់ប្រទេសហុងគ្រីបន្ទាប់ពីព្រឹត្តិការណ៍ទី១ កាលពីខែតុលា ឆ្នាំមុនត្រូវបានរំខាន ដោយសារការរីករាលដាលនៃវីរ៉ុសកូវីដ-១៩រាតត្បាត។
គូស្វាម៉ីភរិយាភាគច្រើនជ្រើសរើសយក “ទីតាំងអេស្តូនី” ដោយល្បែងនេះស្ត្រីជាប្រពន្ធត្រូវដាក់ជើងលើស្មារបស់ប្តី។ ជាលទ្ធផលឃើញថាមានស្ត្រីដែលប្រពន្ធពីរបីនាក់បានធ្លាល់ចូលទៅក្នុងទឹកនៃអំឡុងពេលប្រកួត។ គូស្វាមីភរិយាដែលបានចូលរួមលេងល្បែងប្រពៃណីនោះនិយាយថា ថ្ងៃនោះពួកគេពិតជាសប្បាយហើយពួកគេនឹងត្រលប់មកចូលរួមលេងវិញសម្រាប់ការប្រកួតប្រជែងដឹកប្រពន្ធប្រចាំឆ្នាំលើកទី៣ របស់ហុងគ្រីនៅឆ្នាំក្រោយ៕