ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី ប្តេជ្ញាធ្វើការជាមួយមន្ត្រីជំនាញដើម្បីបម្រើប្រយោជណ៍ជូនពលរដ្ឋ

ភ្នំពេញ៖ លោក ជា សុមេធី ក្នុងនាមជារដ្ឋមន្រ្តីថ្មីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកនឹងបេ្តជ្ញាធ្វើការជាមួយមន្ត្រីជំនាញដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

លោកបានបង្ហាញការប្តេជ្ញានេះក្នុងឱកាសជួបសំណេះសំណាលជាមួយអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត និងមន្ត្រីក្រសួងសង្គមកិច្ច កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ដើម្បីឱ្យកិច្ចការជោគជ័យស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណចំនួន ៥ចំណុច មន្ត្រីក្រសួងសង្គមកិច្ចត្រូវបន្តកិច្ចការសំខាន់ពោលត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងបន្តធ្វើការទៅមុខរួមគ្នាដើម្បីជួយដល់ពលរដ្ឋ។

លោក ជា សុមេធី បានកោតសរសើរចំពោះកិច្ចការងារ និងសមិទ្ធផលជាច្រើនដែល លោក វង សូត បានសម្រេចកន្លងមក ដូចជាការកសាងមណ្ឌលថែទាំ និងសា្តរនីតិសម្បទាជនមានវិបល្លាសស្មារតី មជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកគ្រឿងញៀន មណ្ឌលថែទាំមនុស្សចាស់ដែលកំពុងសាងសង់ មណ្ឌលយុវនីតិសម្បទាសម្រាប់អានីតិជនទំនាស់នឹងច្បាប់ និងការអនុវត្តបានយ៉ាងជោគជ័យ នូវកម្មវិធីជំនួយសង្គមនានា ដែលបានដាក់ឱ្យអនុវត្តតាំងពីការរាតត្បាត កូវីដ-១៩ មកទល់បច្ចុប្បន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក