វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

រដ្ឋមន្ត្រីការងារបន្តចុះពិនិត្យពីស្ថានភាពរស់នៅ និងប្រកបការងាររបស់កម្មករនិយោជិតនៅតាមបន្ទប់ជួលក្នុងខណ្ឌឬស្សីកែវ

ភ្នំពេញ៖ ថ្ងៃទី២កាន់តំណែងផ្លូវការជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបន្តចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួលក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ដើម្បីក្ដាប់ពីស្ថានភាពរស់នៅ ការប្រកបការងារ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់កម្មករ-កម្មការិនីបន្ថែមទៀត។

លោក ហេង សួរ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានចុះសាកសួរអំពីស្ថានភាពរស់នៅតាមបន្ទប់ជួល កន្លែងធ្វើការ បរិយាកាសការងារ ក៏ដូចជាតម្រូវការផ្សេងៗរបស់កម្មករ-កម្មការិនី ក្នុងទិដ្ឋភាពពោរពេញដោយភាពស្និទ្ធស្នាល តាមរយៈការសួរសុខទុក្ខ ជជែកទល់មុខ ក៏ដូចជាការថតរូបជាមួយកម្មករ-កម្មាការនីផងដែរ។

លោក ហេង សួរ បានឱ្យបញ្ចាក់ថាកម្មករនិយោជិត មិនទាន់ស្គាល់ថាលោកជារដ្ឋមន្រ្តីក្រសួងការងារនោះឡើយ លោកបានឱ្យដឹងទៀតថា កម្មករនិយោជិតបច្ចុប្បន្នបានយល់ និងដឹងពីតម្លៃភ្លើង និងទឹកស្អាត បើធៀបនិងឆ្នាំ២០១៨ ហើយបានទៅព្យាបាលជំងឺដោយប្រើប្រាស់បណ្ណ ប.ស.ស. គ្រប់គ្នា។

លោកថា៖«បងប្អូនភាគច្រើនមិនបានស្គាល់ខ្ញុំជាអ្នកណាទេ។ ខ្ញុំសូមអរគុណចំពោះការស្វាគមន៍រាក់ទាក់ និងឆ្លើយឆ្លងជាមួយខ្ញុំប្រៀបដូចជាបងនិងប្អូន។ ជាការពិតអ្វីៗ ដែលមានចំពោះមុខគឺមិនទាន់ដល់ក្តីប្រាថ្នា១០០% របស់បងប្អូននៅឡើយ ប៉ុន្តែបងប្អូនប្រៀបធៀបអតីតកាល៤ ទៅ ៥ឆ្នាំមុន និងបច្ចុប្បន្នគឺបងប្អូនថាបានល្អជាងមុនច្រើន ជាក់ស្តែងគឺបងប្អូនដឹងច្បាស់ថាតម្លៃភ្លើង និងទឹកស្អាតឥឡូវគឺថោកជាងកាលពីឆ្នាំ២០១៨។ ឥឡូវនេះពេលបងប្អូនឈឺថ្កាត់គឺមិនខ្លាចនឹងទៅពេទ្យដោយសារបងប្អូនមាន ប័ណ្ណ ប.ស.ស និងមានមន្ទីរពេទ្យនៅក្បែរផ្ទះជួល ឬរោងចក្រ»។

រដ្ឋមន្រ្តីការងារ លោក ហេង សួរ គូសបញ្ចាក់ថា ដោយឈរលើមរតកសុខសន្តិភាពដ៏ថ្លៃថ្លារបស់ សម្តេច ហ៊ុន សែន និងក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ មោះមុត មិនខ្លាចនឿយហត់របស់ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត រួមជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់នោះ កម្ពុជានឹងបន្តបោះជំហានទៅមុខដោយមិនថយក្រោយឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក