ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រឹកនេះជនសង្ស័យពាក់ព័ន្ធនឹងការរំដោះទណ្ឌិតនៅខេត្តសៀមរាបត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ កងកម្លាំងបានបញ្ជូនជនសង្ស័យចំនួន ១១នាក់ដែលពាក់ព័ន្ធការរំដោះទណ្ឌិតជនជាតិចិននៅខេត្តសៀមរាប ទៅសាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី អ៊ិន សុង បានថ្លែងប្រាប់ EAC ថា ក្នុងចំណោមជនសង្ស័យទាំង ១៣នាក់ គឺ១១នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយជនសង្ស័យជនជាតិខ្មែរ២នាក់ដែលទើបតែចាប់បានកាលពីថ្ងៃទី២៣ ខែសីហា អាជ្ញាធរកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅពេលក្រោយ ដោយបច្ចុប្បន្នកំពុងស្ថិតនៅនាយកដ្ឋាននគរព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

បើតាមអ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញៀន ជនសង្ស័យទាំង ១៣នាក់នោះអាចនឹងរងពីបទ «ប្លន់អ្នកទោស» និងបទពាក់ព័ន្ធការជួញដូរគ្រឿងញៀន។

លោកបន្ថែមថា បច្ចុប្បន្នអាជ្ញាធរកំពុងតែស្រាវជ្រាវ និងតាមចាប់អ្នកពាក់ព័ន្ធនឹងករណីរំដោះអ្នកទោសបន្ថែមទៀត ខណៈអាជ្ញាធរចាប់បានឧក្រិដ្ឋជនសរុបចំនួន១៣នាក់ ក្នុងនោះមានជនជាតិចិនតៃវ៉ាន់ ខ្មែរអាមេរិក តួកគី និងជនជាតិខ្មែរ៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក