ឥណ្ឌា៖ នាយករដ្ឋមន្ត្រីប្រទេសមហាអំណាចឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានបញ្ជាក់ពីការទន្ទឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្ត្រីទី៣៣របស់កម្ពុជាលោក ហ៊ុន ម៉ាណែត ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្រ្តរបស់ប្រទេសទាំងពីរ។
លោក ម៉ូឌី បានបញ្ជាក់ដូច្នេះនៅក្នុងបណ្តាញសង្គមអ៊ិច (X) កាលពីថ្ងៃទី២៤ ខែសីហា ដោយបានសម្តែងការអបអរសាទរសម្រាប់ការកាន់តំណែងរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការផងដែរ។
មេដឹកនាំពិភពលោកជាច្រើនរូបបានផ្ញើសារអបអរសាទរចំពោះការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ណែត ជាបន្តបន្ទាប់ដែលមានដូចជាមេដឹកនាំនៃប្រទេសបង់ក្លាដែស បេឡារុស ព្រុយណេ ចិន គុយបា ហ្គាណា ហុងគ្រី ជប៉ុន កូរ៉េខាងជើង សាធារណរដ្ឋកូរ៉េ ម៉ាល់ឌីវ មីយ៉ាន់ម៉ា សិង្ហបុរី ថៃ ទុយនេស៊ី វៀតណាម ។ល៕