ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា នឹងឆ្លៀតថ្ងៃចុងសប្តាហ៍បង្រៀនមន្ត្រីព័ត៌មានពីបច្ចេកទេសសរសេរអត្ថបទឱ្យទាក់ទាញ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា គ្រាន់តែចាប់ផ្តើមចូលបម្រើការងារជារដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃដំបូង លោកសន្យាថានឹងឆ្លៀតយកពេលទំនេរនៅថ្ងៃចុងសប្តាហ៍របស់លោកបង្រៀនដល់មន្ត្រីក្រសួងព័ត៌មានពីបច្ចេកទេសសរសេរព័ត៌មានប្រកបដោយភាពទាក់ទាញដល់អ្នកអាន និងអ្នកស្តាប់។

លោកបានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖«ដើម្បីបង្កើនគុណភាពនៃអត្ថបទព័ត៌មាន ខ្ញុំនឹងយកពេលវេលាចុងសបា្តហ៍របស់ខ្ញុំដើម្បីបង្ហាត់បង្រៀនបងប្អូនមន្ត្រីទទួលបន្ទុកសរសេរអត្ថបទឱ្យបានយល់ដឹងបន្ថែមពីបច្ចេកទេសនៃការសរសេរអត្ថបទប្រកបដោយខ្លឹមសារ និងទាក់ទាញអ្នកអានអ្នកស្តាប់របស់យើង»។

លោក នេត្រ ភក្ត្រា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មានអាណត្តិថ្មីជំនួសលោក ខៀវ កាញារីទ្ធ ដែលបានកាន់តំណែងនេះអស់រយៈពេល១៩ឆ្នាំមកហើយតាំងពីឆ្នាំ២០០៤មកម្ល៉េះ។

គូសបញ្ជាក់ថា លោក នេត្រ ភក្ត្រា មានបទពិសោធន៍ និងបានចូលបម្រើការងារជាអ្នកសារព័ត៌មានក្នុងស្ថាប័នព័ត៌មានល្បីៗជាច្រើនឆ្នាំ ហើយលោកត្រូវបានតែងតាំងជាអ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហម បន្ទាប់មកលោកក៏បន្តក្លាយជារដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន មុនលោកក្លាយជានាយករដ្ឋមន្ត្រីក្រសួងព័ត៌មាននាបច្ចុប្បន្ននេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក