ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មកដល់បច្ចុប្បន្ន តើយុទ្ធនាការវ៉ាក់សាំងនៅអាមេរិកដើរដល់ណាហើយ?

អាមេរិក៖ សហរដ្ឋអាមេរិក បានចុះបញ្ជីប្រើប្រាស់វ៉ាក់សាំងចំនួន ៣៥១,៤០០,៩៣០ដូសហើយ សម្រាប់យុទ្ធនាការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ខណៈទិន្នន័យដែលផ្តល់ដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា បច្ចុប្បន្ននេះវ៉ាក់សាំងដែលសហរដ្ឋអាមេរិកកំពុងមាន មានចំនួនជាង ៤០៧,៥លានដូស។

គួរបញ្ជាក់ថា ទិន្នន័យដែលទទួលបានពី CDC បានឱ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ ទី០៨ ខែសីហាម្សិលមិញនេះ មានប្រជាជនអាមេរិកចំនួន ១៩៤,៨៦៦,៧៣៨នាក់ បានទទួលនូវវ៉ាក់សាំងដូសទី១ រួចរាល់ ខណៈប្រជាជនដែលទទួលបានវ៉ាក់សាំងពេញលេញរួចរាល់មានចំនួនរហូតដល់ ១៦៦,៤៧៧,៤៨១នាក់ ដែលស្មើនឹងជាង ៥០ភាគរយនៃចំនួនប្រជាជនអាមេរិកសរុបដែលមានប្រមាណ ៣៣៣លាននាក់។

ចំនួនខាងលើនេះ​ CDC បានរាប់បញ្ចូលទាំងប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំង ២ដូសរបស់ក្រុមហ៊ុន Moderna និង Pfizer ក៏ដូចជាវ៉ាក់សាំងដែលតម្រូវឱ្យទទួលត្រឹមមួយដូសគឺ Jonhson & Jonhson។ 

គួរបញ្ជាក់ថា អាមេរិកគឺជាប្រទេសឈរលើគេដែលមានអ្នកឆ្លង និងអ្នកស្លាប់ច្រើនជាងគេបង្អស់ ដោយយោងតាមគេហទំព័រ Worldometer បានរាយការណ៍ថា ចំនួនអ្នកឆ្លងនៅសហរដ្ឋអាមេរិកមានជាង ៣៦,៥លាននាក់ និងអ្នកស្លាប់មានជាង ៦៦ម៉ឺន ៣ពាន់នាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក