វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រដ្ឋាភិបាលយល់ព្រមប្ដូរឈ្មោះក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងបង្កើតរដ្ឋលេខាធិការរដ្ឋានថ្មីមួយ

ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីបានសម្រេចយល់ព្រមប្ដូរឈ្មោះក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចទៅជាក្រសួងអធិការកិច្ច និងបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃព្រហស្បតិ៍ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។

សេចក្ដីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការផ្លាស់ប្ដូរឈ្មោះក្រសួង និងបង្កើតរដ្ឋលេខាធិការរដ្ឋានកិច្ចការព្រំដែនត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនគឺដើម្បីជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណង បង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រងនិងសមត្ថកិច្ច ពេញលេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ឈានឆ្ពោះទៅបិទបញ្ចប់បញ្ហានេះជាស្ថាពរ ព្រមទាំងការអភិវឌ្ឍតំបន់ព្រំដែន ទុកជាប្រយោជន៍ដល់ការពង្រឹងកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងលើកស្ទួយការថែរក្សា សមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ឲ្យបានគង់វង្សយូរអង្វែងគ្រប់ជំនាន់ សំដៅថែរក្សាសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់ព្រំដែន។

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានរៀបចំឡើង ចំនួន៨មាត្រា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក