ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នៅតែមានបន្តនៅអាណត្តិទី៧

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ក្នុងអាណត្តិទី៧ បន្តទៀត។ ការសម្រេចនេះគឺធ្វើឡើងក្នុងពេលដែលលោក ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអាណត្តិទី៧ ជាលើកដំបូងនៅទីស្ដីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។

ក្នុងសេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទីមួយនៃអាណត្តិទី៧ រាជដ្ឋាភិបាលបានសម្រេចបន្តអនុវត្តយន្តការខេត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើកនិងបរិយាបន្នសម្រាប់គ្រប់គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៃរដ្ឋសភា និងដែលបានចុះបញ្ជីគណប់ក្សនយោបាយត្រឹមត្រូវនៅក្រសួងមហាផ្ទៃ សំដៅប្រមូលយកធាតុចូលដែល មានលក្ខណៈជាទស្សនៈ ពហុគំនិតពីបណ្ដាគណបក្សនយោបាយនានា ដើម្បីជាប្រយោជន៍ដល់ការស្ថាបនាជាតិ។

គួរឲ្យដឹងផងដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ក្រោយការបោះឆ្នោតអាណត្តិទី៦ ដែលមានសមាជិកមកចំនួន ១៤គណបក្ស។

អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងពីសារៈសំខាន់នៃឧត្តមក្រុមប្រឹក្សាមួយនេះ ហើយនាយករដ្ឋមន្ត្រីត្រូវប្រជុំជាមួយនឹងឧត្តមក្រុមប្រឹក្សានេះរៀងរាល់ ៦ខែម្ដង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក