លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា កោតសរសើរដល់កងកម្លាំងដែលបង្រ្កាបឧក្រិដ្ឋជនរំដោះទណ្ឌិតគ្រឿងញៀន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានកោតសរសើរដល់ប្រតិបត្តិការរបស់កងកម្លាំងបង្រ្កាបឧក្រិដ្ឋជនរំដោះទណ្ឌិតគ្រឿងញៀននៅខេត្តសៀមរាបបានជាបន្តបន្ទាប់ដោយជោគជ័យ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានសរសេរនៅក្នុងគណនីហ្វេសប៊ុកដូច្នេះថា៖ «ជោគជ័យនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងល្អពីសំណាក់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយមិនគិតពីពេលវេលា ការនឿយហត់ និងគ្រោះថ្នាក់ជាយថាហេតុ»។

ទន្ទឹមនឹងការកោតសរសើរ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្តបេសកកម្មស្វែងរកចាប់ខ្លួនឧក្រិដ្ឋជនដែលនៅសេសសល់ និងឧក្រិដ្ឋជនក្នុងបទល្មើសផ្សេងៗទៀត មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ប្រកបដោយភាពសុខក្សាន្ត។

គូសបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កងកម្លាំងចាប់បានជនសង្ស័យដែលពាក់ព័ន្ធនឹងករណីប្លន់រំដោះទណ្ឌិតជនជាតិចិននៅខេត្តសៀមរាបឡើងដល់ ១៣នាក់ហើយ ក្រោយពីចាប់បានចំនួន ២នាក់បន្ថែមទៀតកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក