ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជននៅខែវិច្ឆិកា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីស្តាប់មតិយោបល់ សំណូមពរ និងដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្តែងណាមួយ។

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនីតិកាលទី៧នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វេទិការនេះនឹងប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន សម្របសម្រួលជាមួយក្រសួងស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធនានាដើម្បីរៀបចំវេទិកាខាងមុខនេះ។

នាយករដ្ឋមន្ត្រីបានអំពាវនាវដល់វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមវេទិកានេះ ខណៈវេទិកានេះមានសារសំខាន់ដើម្បីបន្តជំរុញគាំទ្រវិស័យឯកជនដែលជាវិស័យចលករនៃកំណើនសេដ្ឋកិច្ច។

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះកម្ពុជាសម្រេចបាននូវសុខសន្តិភាពដ៏ពេញលេញ និងរឹងមាំ។

នាយករដ្ឋមន្ត្រីថ្លែងថា៖ «នៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនេះកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗមិនអាចកាត់ថ្លៃបានយ៉ាងសន្ធឹកសន្ធាប់ និងបានឆ្លងកាត់បរិវត្តកម្មសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលបានកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងបានលើកស្ទួយកិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត លើឆាកតំបន់ និងសកលតាមរយៈការដាក់ចេញ និងការដឹកនាំអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក