ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីការងារចុះដោយឥតមានព្រៀងទុកពិនិត្យរោងចក្រ និងសួរសុខទុក្ខកម្មករដល់បន្ទប់ជួល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានចុះដោយពុំមានការព្រៀងទុកពិនិត្យរោងចក្រក្នុងរាជធានីភ្នំពេញ និងជួបជាមួយកម្មករនិយោជិតដល់បន្ទប់ជួល នៅតំបន់រោងចក្រដំបូលខៀវ តាមបណ្ដោយផ្លូវវេងស្រេង ដើម្បីទទួលបានដឹងនូវជីវិតក្រោយម៉ោងការងាររបស់កម្មករនិយោជិត។

ក្នុងថ្ងៃដំបូងដែលលោក ហេង សួរ បំពេញតួនាទីជារដ្ឋមន្រ្តីនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោកបានចុះជួបជាមួយកម្មករនិយោជិតដោយផ្ទាល់ដល់បន្ទប់ជួលដោយថា៖ «តាមបណ្តាំរបស់សម្តេចពុក ហ៊ុន សែន គឺក្រសួងត្រូវចាត់ទុក សុខទុក្ខរបស់បងប្អូនកម្មករនិយោជិតគឺជាកែវភ្នែករបស់ខ្លួន។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវតែជើងជាប់ដី នៅជាមួយប្រជាពលរដ្ឋ នៅជាមួយបងប្អូនកម្មករនិយោជិត នៅជាមួយនឹងស្ថានភាពពិត»។

លោក ហេង សួរ ឱ្យថាលោកបានឆ្លៀតពិនិត្យស្ថានភាព និងទិដ្ឋភាព ២ផ្សេងគ្នា ដោយលោក និងថ្នាក់ដឹកនាំក្រសួងការងារ និងបន្តរួមគ្នាជាមួយភាគីពាក់ព័ន្ធពិនិត្យតាមដាននូវកិច្ចការងារនេះជាប់ជាប្រចាំ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការងាររូបនេះក៏បានចុះពិនិត្យមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេងផងដែរ ដោយមិនមានការព្រៀងទុក។

តាមរយៈសារលោក ហេង សួរ ថា៖ «សុំទោសបងប្អូនផង ដែលខ្ញុំបានចុះទៅដោយមិនបានប្រាប់មុន!»។

លោកបានបញ្ចាក់ដែរថា បច្ចុប្បន្នរោងចក្រនេះមានកម្មករនិយោជិតសរុបជាង ៣ពាន់នាក់ ក្នុងនោះមានបងប្អូនកម្មការិនី ដែលកំពុងមានផ្ទៃពោះចំនួន ១៦០នាក់ និងជនដែលមានពិការភាពចំនួន ៤៣នាក់ ហើយកម្មករនិយោជិតនៅទីនេះធ្លាប់ជួបជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៨ ខណៈរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ធ្លាប់បានជួបជាមួយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣ នេះដែរ។

លោកបានបន្ថែមឱ្យដឹងទៀតថា៖ «បងប្អូនដែលខ្ញុំបានជួប គឺនឹករឭកដល់ សម្តេចពុក ហ៊ុន សែន ហើយចងចាំជានិច្ចនូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចពុកបានចុះជួបបងប្អូនកម្មករនាពេលកន្លងទៅ។ បងប្អូនក៏រំពឹងថានឹងបានជួប បងប្រុស ហ៊ុន ម៉ាណែត ដ៏ស្វាហាប់ ម៉ឺងម៉ាត់ និងមានជ័យរបស់គេក្នុងពេលឆាប់ៗនេះផងដែរ»។

ទន្ទឹមនោះ លោកស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងរួមទាំងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួប និងហូបបាយជាមួយកម្មករនិយោជិតឱ្យបានញឹកញាប់ដើម្បីសាករសជាតិម្ហូប លក្ខខណ្ឌអនាម័យ និងរកវិធីសាស្ត្រកែលម្អឱ្យកាន់តែប្រសើរ ឬយកធ្វើជាគំរូទៅកន្លែងផ្សេង ខណៈលោកសង្កេតឃើញថារសជាតិម្ហូបនៅរោងចក្រខាងលើនេះគឺឆ្ងាញ់ និងមានអនាម័យល្អ អាចទទួលយកបានជាគំរូមួយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក