
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ (ដូសជម្រុញ) ដូសទី៣ជូនកងកម្លាំង
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២០១ នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្ត ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ (ដូសជម្រុញ) ដូសទី៣ប្រភេទ (Astrazeneca) ជាអំណោយដ៏ថ្លៃថ្លារបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដើម្បីចាក់ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សរុបចំនួន ៣៤២នាក់ ដែលបានបំពេញបេសកម្មក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ និងកម្លាំងដែលឈរជើងនៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តដែលប្រឈមជាមួយនិងការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី Delta។
ការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដូសទី (ដូសជំរុញ) ប្រភេទ (Astrazeneca) ធ្វើឡើងដោយមានកាចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខកងកម្លាំងដែលកំពុងបំពេញបេសកម្មតាមព្រំដែន និងតំបន់បិទខ្ទប់ ដែលជាតំបន់ប្រឈម ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ពិសេសនៅដំណាកកាលនៃការបិទខ្ទប់តាមព្រំដែនទប់ស្កាត់ការរីករាលដាល់វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ។ ជាមួយនឹងការផ្តល់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ជូនដល់កងកម្លាំងជួរមុខ លោកឧត្តមសេនីយ៍ត្រី ក៏បានជូនពរសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ដេីម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀត៕