ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក ប្រាក់ សោភ័ណ ឡើងជាអភិបាលខេត្តសៀមរាបបន្តពីលោក ទៀ សីហា ដែលបានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
គួរឱ្យដឹងផងដែរថាមុនត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តលោក ប្រាក់ សោភ័ណ បានបម្រើការងារជាអភិបាលរងខេត្តសៀមរាបចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២៕