ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ស ថេត ឡើងជាអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិជំនួសលោក នេត សាវឿន

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិជំនួសនាយឧត្តមសេនីយ៍ នេត សាវឿន ដែលឡើងជាឧបនាយករដ្ឋមន្ត្រីទី១ ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទីពេលដែលអវត្តមាននាយរកដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។

បើយោងតាមព្រះរាជក្រឹត្យដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខានៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោក ស ថេត នឹងត្រូវដំឡើងឋានន្តរស័ក្តិពី ឧត្តមសេនីយ៍ ទៅនាយឧត្តមសេនីយ៍។

គូសរំលឹកថា នាយឧត្តមសេនីយ៍ ស ថេត ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិនៃក្រសួងមហាផ្ទៃនៅឆ្នាំ២០១៧ ក្រោយមកលោកត្រូវបានតែងតាំងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ជំនួសលោក ជួន សុវណ្ណ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក