ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្លាំងនគរបាលបង្រ្កាបទីតាំងកែច្នៃស្តុកចែកចាយប្រេងម៉ាស៊ីនក្លែងក្លាយនៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ កម្លាំងនគរបាល នៃនាយកដ្ឋានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានចុះទៅបង្រ្កាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុកចែកចាយប្រេងម៉ាស៊ីនម៉ាក TOTAL និង Tra Chang ក្លែងក្លាយមួយកន្លែងនៅនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងនគរបាលបានរកឃើញ និងដកហូតសម្ភារបម្រើឱ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមបិទស្ទ័គឃ័រ រួមនឹងឧបករណ៍សម្រាប់ច្រក ចំនួន២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណជាង ១២តោន។

ក្រោយបង្រ្កាបបាន សមត្ថកិច្ចបានផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្នដើម្បីពិនិត្យស្រាវជ្រាវបន្ត ខណៈម្ចាស់ទីតាំងចំនួន ២រូប ត្រូវបានអញ្ជើញទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុម Tilleke & Gibbins (Cambodia) Ltd. ដែលជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុន Total Energies និងបន្ទាប់ពីការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលប្រហែល ២ខែមកហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក