ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តសៀមរាបគ្រោងសាងសង់ផ្លូវរថភ្លើងពីព្រលានយន្តហោះខេត្តសៀមរាបថ្មីឆ្ពោះមកក្រុងសៀមរាប

សៀមរាប៖ ស្របពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាបកំពុងតែពិភាក្សាលើគម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានឆ្ពោះមកក្រុងសៀមរាប។

គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សារវាងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ពិន ប្រាកដ ជាមួយក្រុមហ៊ុនចិន China Metro និងលោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ លោក ស៊ី សាវមីង បានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះមានជម្រើសចំនួន២ គឺជម្រើសសាងសង់នៅលើផ្លូវចាស់ និងជម្រើសមួយទៀតសាងសង់នៅផ្លូវថ្មី។

លោកបានថ្លែងថា៖ «ម៉្យាងទៀតគម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេសបានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យ នូវរាល់ផលប៉ះពាល់»។

បើតាមលោក ស៊ី សាវមីង ខាងក្រុមហ៊ុនចិន បានសំណូមពរឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធចូលរួមសហការក្នុងការប្រមូលព័ត៌មាន និងទិន្នន័យដោយថាផ្លូវរថភ្លើងនេះអាចនឹងឆ្លងកាត់តំបន់អង្គរ និងអាចមានផលប៉ះពាល់តំបន់បូរាណដ្ឋាន ឬ តំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់។

ឆ្លើយតបនឹងគម្រោងនេះ លោកអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ពិន ប្រាកដ បានយល់ស្របនឹងគម្រោងនេះ ហើយនឹងត្រៀមសហការជាមួយក្រុមហ៊ុនសិក្សាអំពីផលប៉ះពាល់។ លោកថ្លែងបន្តថា តាមរយៈគម្រោងនេះនឹងអាចឆ្លើយតបទៅនឹងការកើនឡើងនូវភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននាពេលអាកាសយានដ្ឋាននៅខេត្តសៀមរាបចាប់ផ្តើមបើកដំណើរការឆាប់ៗខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក