ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បាល់ទាត់កម្ពុជា ពុំទាន់ច្បាស់ពីការចាប់ផ្តើមឡើងវិញ ក្រោយកូវីដ-១៩ ដែលតានៅតែបន្តគំរាមកំហែងការប្រកួត

ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC ហាក់មិនទាន់ប្រាកដនៅឡើយ អំពីការចាប់ផ្តើមការប្រកួតឡើងវិញសម្រាប់ពានរង្វាន់ទាំងពីរក្នុងស្រុក រួមមានពានលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២១។

បើតាមប្រភពមួយបានបង្ហើបប្រាប់គេហទំព័រ E-Arts ឱ្យដឹងថា គណៈកម្មការប្រកួតបាល់ទាត់ជាតិ CNCC ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅមិនទាន់កំណត់ពីកាលបរិច្ឆេទច្បាស់លាស់នៃការត្រឡប់មកចាប់ផ្តើមការប្រកួតវិញឡើយ ខណៈការប្រកួតបាល់ទាត់ទាំងពីរក្របខណ្ឌបានប្រកាសផ្អាកសកម្មភាពរបស់ខ្លួន រហូតដល់ថ្ងៃទី១២ ខែសីហានេះ ដោយចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលតា (Delta)។

គួរបញ្ជាក់ផងដែរថា មុនការប្រកាសផ្អាកសកម្មភាពបាល់ទាត់ ការប្រកួតលីគកំពូលកម្ពុជា បានដំណើរការប្រកួតមកដល់សប្តាហ៍ទី១១ ទៅហើយ ដោយបច្ចុប្បន្នក្រុមវិសាខាកំពុងឈរនៅលើកំពូលតារាង ។ ដោយឡែក ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទើបបន្តការប្រកួត Play-Off រកក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយប៉ុណ្ណោះ ក្រោយពីប្រកាសផ្អាកសកម្មភាពប្រកួតទាំងអស់របស់ខ្លួនតាំងពីខែមេសា ដោយសារស្ថានភាពនៃការរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក