ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា គាំទ្រឱ្យបង្កើតសមាគមន៍មនុស្សគថ្លង់នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានគាំទ្រឱ្យមានការបង្កើតសមាគមន៍មនុស្សគថ្លង់នៅកម្ពុជា ដោយស្នើឱ្យមានប្រធានគ្រប់គ្រង និងព័ត៌មានលំអិតបន្ថែមទៀតពីការគ្រប់គ្រងដឹកនាំដើម្បីរក្សាស្ថិរភាពរឹងមាំនៃសមាគមន៍។ លោកថាការបង្កើតគឺជារឿងងាយស្រួល តែការរក្សានិរន្តរភាពទើបជារឿងដែលពិបាក។

ថ្លែងក្នុងកម្មវិធីសំណេះសំណាលថ្នាក់ដឹកនាំក្រុមប្រឹក្សាសកម្មភាពជនពិការ និងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំពិសេស ជាមួយសិក្ខាកាមវគ្គបណ្ដុះបណ្តាលផ្នែកការបកប្រែភាសាសញ្ញាជំនាន់ទី១០» ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ លោក ឯម ច័ន្ទមករា បានគាំទ្រលើសំណូមពរពីវិទ្យាស្ថានជាតិអប់រំពិសេសក្នុងការបង្កើតសមាគមមនុស្សគថ្លង់នៅកម្ពុជា និងស្នើឱ្យពិចារណាពីទំហំនៃការងារដើម្បីរក្សាពីនិរន្តភាពនៃសមាគម។

លោកថា៖ «ការបង្កើតវាស្រួលទេ តែនិរន្តភាពសម្រាប់សមាគមន៍ ឬសហគមន៍នោះទើបវាជាការចាំបាច់។ អ៊ីចឹងទេសំណូមដែលដាក់មកខ្ញុំនេះខ្ញុំស្នើទៅវិញថាគួរបង្កើតត្រឹមកម្រិតណា?»។

បច្ចុប្បន្នកម្ពុជាមានជនមានពិការភាពគថ្លង់ជិត ១លាននាក់ ខណៈរដ្ឋាភិបាលកំពុងជំរុញឱ្យមានការផ្សព្វផ្សាយជាភាសាសញ្ញាឱ្យបានច្រើនដើម្បីផ្ដល់នូវព័ត៌មាននានាដល់ជនមានពិការភាពគថ្លង់បានដឹង តែបញ្ហានោះគឺគ្រូភាសាសញ្ញានៅមានចំនួនតិចតួចប៉ុណ្ណោះ។

វិទ្យាស្ថានជាតិអប់រំពិសេសបានឱ្យដឹងថា មកដល់ពេលនេះគ្រូភាសាសញ្ញានៅកម្ពុជាមានប្រមាណតែ ១២២នាក់ប៉ុណ្ណោះ ដោយលោកអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានជំរុញឱ្យក្រុមការងារប្រមូលទិន្នន័យនិងទំនាក់ទំនងអ្នកទាំង១២២នេះដើម្បីទទួលបានការងារនៅតាមស្ថានីយទូរទស្សន៍ដែលមានតម្រូវការជំនាញនេះ។

លោកបន្ថែមថាអ្នកបកប្រែភាសាសញ្ញានៅកម្ពុជាកំពុងមានមានតម្រូវការទីផ្សារច្រើន ខណៈការអប់រំអំពីសារៈសំខាន់នៃសេវាបកប្រែភាសាសញ្ញាកម្ពុជានៅមានកម្រិតនៅឡើយ ដោយជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលសេវាបកប្រែភាសាសញ្ញាកម្ពុជាជាផ្លូវការដែលបញ្ជូននូវមុខជំនាញមួយៗឱ្យបានច្បាស់លាស់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក