ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី៖ កិច្ចការឆ្ពោះទៅអនាគត គឺជាការបន្តបេសកកម្មរបស់ថ្នាក់ដឹកនាំមុនៗ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានលើកឡើងថា កិច្ចការឆ្ពោះទៅអនាគត គឺជាការបន្តបេសកកម្មរបស់ថ្នាក់ដឹកនាំមុនៗ ដែលលោក និងក្រុមការងារទាំងអស់គ្នាគិតថា កិច្ចការដែលថ្នាក់ដឹកនាំមុនៗបានឆ្លងកាត់ មិនសាមញ្ញ និងងាយស្រួលនោះឡើយ។

លោក ហ៊ុន ម៉ានី ឱ្យដឹងដូចនេះលើបណ្តាញសង្គមផ្លូវការរបស់លោក បន្ទាប់ពីលោកត្រូវបានផ្តល់ឱកាស និងសេចក្តីទុកចិត្ត ទទួលបានភារកិច្ចជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាសម័យប្រជុំពេញអង្គនៃរដ្ឋសភានីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា ដ្បិតថានេះជាការទទួលតួនាទី ឬជាមុខតំណែងថ្មី តែលោកមានជំនឿទុកចិត្តខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបាន និងកំពុងបំពេញការងារនៅក្រសួងមុខងារសាធារណៈតាំងតែពីការកកើត រហូតមកដល់ពេលបច្ចុប្បន្ន។

រដ្ឋមន្រ្តីថ្មីរូបនេះបន្ថែមថា កិច្ចការដែលលោកត្រូវធ្វើបន្ត គឺជាការអនុវត្តតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ឲ្យបានខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ទន្ទឹមនោះដែរ លោក ហ៊ុន ម៉ានី បានឱ្យដឹងថា លើសពីកិត្តិយស តួនាទីនេះគឺជាការទទួលខុសត្រូវដ៏ធំធេងមួយ ដែលទាមទារនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចជាច្រើនបន្ថែមទៀតជូនប្រទេសជាតិ និងប្រជាជន ជាពិសេស ក្នុងវិស័យមុខងារសាធារណៈ។

លោក ហ៊ុន ម៉ានី ក៏បានក្រាបថ្វាយអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់សេចក្តីទុកចិត្តដល់រូបលោកដើម្បីទទួលតួនាទី និងភារកិច្ចដឹកនាំក្រសួងមុខងារសាធារណៈ ស្របពេលជាមួយនឹងការវិវឌ្ឍរបស់សង្គម ដែលជានិយាម ឆ្ពោះទៅកាន់តម្រូវការក្នុងការកែទម្រង់ជាចាំបាច់ និងជាបន្តបន្ទាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក