ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត នឹងត្រូវអនុញ្ញាតឱ្យធ្វើការផ្សាយផ្ទាល់

ភ្នំពេញ៖ កិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត នឹងត្រូវអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ ដែលកិច្ចប្រជុំនោះនឹងផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២២ ខែសីហា រដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា បានឱ្យដឹងថាគណៈរដ្ឋមន្ត្រីអាណត្តិទី៧ នឹងរៀបចំកិច្ចប្រជុំពេញអង្គដំបូងរបស់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧និង៣០នាទីព្រឹកនៅវិមានសន្ដិភាពរាជធានីភ្នំពេញ។ កិច្ចប្រជុំដំបូងនេះនឹងដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយផ្ទាល់។

ក្នុងសេចក្ដីជូនដំណឹងនោះបានលើកឡើងថា៖ «ក្រសួងព័ត៌មាន សូមស្នើដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិទាំងអស់ចូលរួមផ្សាយបន្តផ្ទាល់ពីវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាស្ដីពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យបានទូលំទូលាយដល់សាធារណជន»។

គួរឱ្យដឹងផងដែរថាលោក ហ៊ុន ម៉ាណែត ត្រូវបានក្លាយជានាយករដ្ឋមន្ត្រីទី៣៣ របស់កម្ពុជាជាផ្លូវការនៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីត្រូវបានសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើគណៈរដ្ឋមន្ត្រីរបស់លោក និងបានចូលទៅផឹកទឹកសម្បថនៅក្នុងព្រះបរមរាជវាំងរួចនៅរសៀលថ្ងៃដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក