ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឃឹម ហ្វីណង់ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ នេះបើតាមព្រះរាជក្រឹត្យដែលចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

លោក ឃឹម ហ្វីណង់ ក្លាយជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងចំណោមអនុរដ្ឋលេខាធិការចំនួន ៣៥នាក់។

មុនលោកឡើងតំណែងនេះ លោកត្រូវបានមហាជនកន្លងមកគោរពស្រឡាញ់កោតសរសើរក្នុងនាមជាអភិបាលស្រុកបន្ទាយស្រីដែលបានដឹកនាំឱ្យស្រុកបន្ទាយស្រីមានការអភិវឌ្ឍរីកចម្រើនលើវិស័យទេសចរណ៍ បរិស្ថាន និងការរស់នៅរបស់ប្រជាជនប្រកបដោយអនាម័យ សុខសុវត្ថិភាព និងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេសលោកបានដោះស្រាយនូវទំនាស់ដីធ្លី និងរៀបចំនូវកម្មវិធីកម្សាន្តសប្បាយៗលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តផងដែរ។

ក្រោយមកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោក ឃឹម ហ្វីណង់ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក