ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទេសរដ្ឋមន្ត្រី ព្រុំ សុខា ត្រូវបាននាយករដ្ឋមន្ត្រីចាត់តាំងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចចាត់តាំងទេសរដ្ឋមន្ត្រី ព្រុំ សុខា ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ជំនួសលោក កែ គឹមយ៉ាន។ ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនប្រធានអាជ្ញាធរគ្រឿងញៀននេះធ្វើឡើងតាមសេចក្ដីសម្រេចមួយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កំណត់របៀបរបបការងារ និងការបែងចែងភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

លោក ព្រុំ សុខា គឺជាអតីតរដ្ឋមន្ត្រីមុខងារសាធារណៈដែលកាន់តំណែងពីខែមីនា ឆ្នាំ២០២០មក មុនកាន់កិច្ចការជារដ្ឋមន្ត្រីមុខងារសាធារណៈលោកគឺជារដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន ២៥ឆ្នាំ ដែលដោយបានចូលរួមក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដូចជា វិមជ្ឈការនិងវិសហមជ្ឈការ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ចំពោះការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំអាជ្ញាធរគ្រឿងញៀននេះគឺបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី និងជាប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលជួបជាមួយនឹងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧ នៅវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានស្នើដល់រាជរដ្ឋាភិបាលថ្មី ត្រូវចូលរួមបង្រ្កាបឲ្យខានតែបាននូវការជួញដូរគ្រឿងញៀន បំផ្លាញដល់ឬសគល់នៃឧក្រិដ្ឋកម្មគ្រឿងញៀន។ ក្នុងនោះសម្តេចបានស្នើឲ្យមានការធ្វើកែទម្រង់ដល់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឲ្យសង្គមកម្ពុជាគ្មានគ្រឿងញៀនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក