ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីចូលអបអរលោក ហ៊ុន ម៉ាណែត និងទន្ទឹងរង់ចាំធ្វើការជាមួយ

ភ្នំពេញ៖ រដ្ឋមន្ត្រីកាបរទេសប្រទេសសឹង្ហបុរីលោក វីវៀន បាឡាគ្រីស្ហ្សណាន់ (Vivian Balakrishnan) បានផ្ញើលិខិតអបអរសាទេចំពោះលោក ហ៊ុន ម៉ាណែត និងទន្ទឹងរង់ចាំធ្វើការងារជាមួយនាយករដ្ឋមន្ត្រីទី៣៣ នៃប្រទេសកម្ពុជារូបនេះផងដែរ។

ក្នុងលិខិតអបអរសាទរ លោក វីវៀន បាឡាគ្រីស្ហ្សណាន់ (Vivian Balakrishnan) បានលើកឡើងថាកម្ពុជា និងសឹង្ហបុរីមានទំនាក់ទំនងដ៏កក់ក្ដៅ និងយូរអង្វែងមកហើយលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ភស្ភុភា កសិកម្ម និងការអភិវឌ្ឍន៍ធនធានមនុស្ស។

លោកបន្ថែមថា៖ «ក្រុមហ៊ុន Keppel Energy និងក្រុមហ៊ុន Royal Group Power Company កំពុងធ្វើការរួមគ្នាដើម្បីជួយសម្រួលដល់ការនាំចេញថាមពលកកើតឡើងវិញពីប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ដែលនេះគឺជាគម្រោងដ៏ជោគជ័យមួយដែលអាចជាផ្លូវឆ្ពោះទៅរកចក្ខុវិស័យនៃបណ្តាញថាមពលអាស៊ាន។ ខ្ញុំទន្ទឹងរង់ចាំការពិភាក្សាបន្ថែមទៀតអំពីរបៀបដែលយើងអាចពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងនៅក្នុងតំបន់ដែលកំពុងរីកចម្រើនទាំងនេះ»។

លោករដ្ឋមន្ត្រីការបរទេសសឹង្ហបុរីក៏បានជូនពរលោក ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីថ្មីជោគជ័យក្នុងការបំពេញភារកិច្ច និងទន្ទឹងរង់ចាំជួបលោក ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ខែកញ្ញា ខាងមុខផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក