ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីសង្គមកិច្ចជឿថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិតជាធ្វើឱ្យកម្ពុជាកាន់តែមានសុខសន្ដិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ រដ្ឋមន្ត្រីសង្គមកិច្ចដែលទើបនឹងចូលកាន់តំណែងនៅថ្ងៃទី២២ ខែសីហា នេះលោក ជា សុមេធី បានបង្ហាញនូវការជឿជាក់ថារដ្ឋាភិបាលដែលដឹកនាំដោយលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាធ្វើមាតុភូមិកម្ពុជាកាន់តែមានសន្ដិសុខ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងលិខិតដែលចុះហត្ថលេខាក្នុងនាមជារដ្ឋមន្ត្រីសង្គមកិច្ចដំបូង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក ជា សុមេធី បានលើកឡើងថា៖ «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភានីតិកាលទី៧ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី១ និងត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

ជាមួយគ្នានេះលោក ជា សុមេធី បានជូនពរលោកកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានសុខភាពល្អ ប្រាជ្ញាវាងវៃ ដើម្បីបំពេញបេសកកម្មបម្រើជាតិ មាតុភូមិកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក