ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លិខិតដំបូងដែលលោក ហ៊ុន ម៉ាណែត ចេញសារក្នុងនាមជានាយករដ្ឋមន្ត្រីគឺថ្លែងអំណរគុណព្រះមហាក្សត្រ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានថ្វាយសារលិខិតចំនួន២ ទៅកាន់ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលជាលិខិតដំបូងដែលលោកបានចុះហត្ថលេខាក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងលិខិតនោះលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរថ្វាយចំពោះព្រះមហាក្សត្រ និងព្រះវររាជមាតាដែលទ្រង់បានយកចិត្តទុកដាក់ និងមានជំនឿចិត្តលើរូបលោកឱ្យធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអាណត្តិទី៧នេះ។

លោកបានប្ដេជ្ញាបំពេញការងារដោយស្មោះត្រង់ និងទទួលខុសត្រូវក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារធានាដល់រាជបល្ល័ង្ក និងរបបរាជានិយម សុខសន្ដិភាព ស្ថិរភាពសង្គម និងបន្តការអភិវឌ្ឍជាតិ ជីវភាពប្រជាជនឱ្យកាន់តែរីកចម្រើនក៏ដូចជាលើកស្ទួយកិត្យនុភាពជាតិលើឆាកអន្តរជាតិផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក