ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៧នៃរដ្ឋសភា

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដោយមានឧបនាយករដ្ឋមន្ត្រីចំនួន ១០រូប ទេសរដ្ឋមន្ត្រី ២១រូប និងរដ្ឋមន្ត្រីតាមបណ្តាក្រសួង និងស្ថាប័ន ថ្មីចាស់ចំនួន ៣០រូប។

ឧបនាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះមានចំនួន ១០រូប រួមមាន លោក នេត សារឿន លោក អូន ព័ន្ធមុនីរ័ត្ន លោក ស៊ុន ចាន់ថុល លោក ហង់ជួន ណារ៉ុន លោក សាយ សំអាល់ លោក ស សុខា លោក ទៀ សីហា លោក កើត រិទ្ធ លោក សុខ ចិន្តាសោភា និងលោក វង្សី វិស្សុត។ ក្នុងចំណោមនោះ មានតែឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមិនកាន់តំណែងបន្តជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយក្នុងនោះមានឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន ដែលទទួលតំណែងជាឧបនាយករដ្ឋមន្ត្រីកម្ពុជាតាំងពីអាណត្តិទី៦។

ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានទេសរដ្ឋមន្ត្រីចំនួន ២១រូប ក្នុងនោះរួមមាន លោក គន់ គីម លោក ហូ សិទ្ធី លោក អ៊ុក រ៉ាប៊ុន លោក ឱម យ៉ិនទៀង លោក អៀង ម៉ូលី លោក ថោង ខុន លោក ពេជ សោភ័ន លោក ព្រុំ សុខា លោក សក់ សេដ្ឋា លោក អូស្មាន ហាស្សាន់ លោក អ៊ី ឈាន លោក អ៊ុក ប្រាថ្នា លោក អ៊ុច បូររិទ្ធ លោក ស្វាយ ស៊ីថា លោក ឆៃ ស៊ីណារិទ្ធ លោក ឆែម គាតរិទ្ធី លោក ឈៀង យ៉ាណារ៉ា លោក សុក ស៊ីផាន់ណា លោក កែវ រ៉េមី និងលោក គី តិច។ ទេសរដ្ឋមន្ត្រីទាំង ២១រូប ទទួលបន្ទុកបេសកកម្មពិសេស។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្នុងក្រសួង និងស្ថាប័នទាំង៣០ ក៏ត្រូវបានផ្លាស់ប្តូរផងដែរ លើកលែងតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលពុំមានការផ្លាស់ប្តូរ។

ក្រសួងចំនួន១៣ ដែលមានរដ្ឋមន្ត្រីថ្មីកាន់តំណែងជំនួសរដ្ឋមន្ត្រីអាណត្តិទី៦ ក្នុងនោះរួមមាន លោក វង្សី វិស្សុត ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជំនួសកិត្តិនីតិកោសបណ្ឌិត ប៊ិន ឈិន លោក ស សុខា ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំនួសលោកឪពុក គឺសម្តេចក្រឡាហោម ស ខេង លោក ទៀ សីហា ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួសសម្តេចពិជ័យសេនា ទៀ បាញ់ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក ប្រាក់ សុខុន លោក ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជំនួសលោក អ៊ុក រ៉ាប៊ុន។

លោកស្រី ចម និម្មល ឡើងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំនួសលោក ប៉ាន សូរស័ក្តិ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ជំនួស លោក ចម ប្រសិទ្ធ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជំនួសលោក ស៊ុយ សែម លោក ប៊ុន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ជំនួសលោក ឆាយ ថន លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំនួស លោក វង សូត លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជំនួសលោក ជា សុផារ៉ា លោក អ៊ាង សុផល្លែត ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំនួសលោក សាយ សំអាល់។

លោក ថោ ជេដ្ឋា ជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមជំនួស លោក លឹម គានហោ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជំនួសលោក ខៀវ កាញារីទ្ធ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជំនួសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំនួសលោក ម៉ម ប៊ុនហេង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំនួសលោក ស៊ុន ចាន់ថុល លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំនួសលោក ថោង ខុន លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជំនួសលោក ហ៊ឹម ឆែម លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួសលោក អ៊ិត សំហេង លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជំនួសលោក ព្រុំ សុខា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក