លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ជីវប្រវត្តិរដ្ឋមន្រ្តីថ្មីនៃក្រសួងមហាផ្ទៃ លោក ស សុខា

ភ្នំពេញ៖ កូនប្រុសច្បងរបស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ទទួលបានការទុកចិត្តពីគណបក្សប្រជាជនកម្ពុជា តែងតាំងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។

លោក ស សុខា កើតនៅឆ្នាំ១៩៨១ នៅខេត្តព្រៃវែង ហើយបានរៀបការជាមួយ អ្នកស្រី កែ សួនសុភី មានកូនចំនួន ៤នាក់(ប្រុស២នាក់ និងស្រី២នាក់) ខណៈ ភរិយារបស់លោក ជាកូនស្រីពៅរបស់ លោក កែ គឹម យ៉ាន ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយអ្នកស្រី ម៉ៅ ម៉ាឡៃ។

លោក ស សុខា ត្រូវបានបញ្ជូនទៅសិក្សានៅប្រទេសបារាំងក្នុងវ័យ១៣ឆ្នាំ រហូតដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា និង ក្រោយឧត្តមសិក្សាដោយទទួលបានសញ្ញាប័ត្របណ្ឌិត។ ក្រៅពីការសិក្សានៅប្រទេសបារាំង លោក ស សុខា ក៏បានទៅសិក្សានៅតាមបណ្តាប្រទេសមួយចំនួនទៀតដូចជា សាធារណរដ្ឋឆេក ប្រទេសអាល្លឺម៉ង់ និងប្រទេសសិង្ហបុរី។ ជំនាញដែលលោកសិក្សាទាំងក្នុង និង ក្រៅប្រទេសរួមមាន ផ្នែកអភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រអប់រំ គ្រប់គ្រង ច្បាប់ស៊ីវិល គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នគរបាល និងជំនាញយោធា។ ចំពោះភាសាបរទេសវិញលោកអាចប្រើប្រាស់ជាផ្លូវការបានចំនួន២ភាសា គឺភាសាបារាំង និងអង់គ្លេស។

លោក ស សុខា ធ្លាប់ធ្វើជានគរបាលក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលជាជំនួយការឪពុករបស់លោក គឺសម្តេចក្រឡាហោម ស ខេង និង ជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែននគរបាលសណ្ដាប់ធ្នាប់។ ជាមួយគ្នានេះដែរ លោក ស សុខា ក៏ត្រូវបានតែងតាំងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ។

លោក ស សុខា មានវ័យ៤២ឆ្នាំ បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លំដាប់លេខរៀងទី២ ហើយមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានក្របខ័ណ្ឌដើមជានាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ។ លោក ស សុខា ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក