ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ និងសម្ដេចពញាចក្រី ត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រធាននិងប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងអតីតប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន ត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រធាន និងប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី។

ការតែងនេះធ្វើឡើងនៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតបង្កើតរាជរដ្ឋាភិបាល និងសភាសម្រាប់អាណត្តិទី៧រួចនៅពេលព្រឹក។ ព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហមុនី បានឆ្វេងយល់ថាសម្ដេចទាំងពីរគឺជាមេដឹកនាំដែលជាទីគោរពស្រលាញ់របស់ជាតិ ដែលបានដឹកនាំប្រទេសឱ្យទទួលបានសន្ដិភាព ស្ថិរភាព ឯកភាព ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានកិច្ចសហប្រតិបត្តិអន្តរជាតិល្អ រក្សាបានឯករាជ្យជាំតិ និងបូរណភាពទឹកដី ព្រមទាំងចូលរួមកសាង និងគោរពព្រះពុទ្ធសាសនា ព្រមទាំងសាសនាផ្សេងទៀតឱ្យមានការរីកចម្រើនទូទាំងប្រទេសកម្ពុជា។

ការត្រាស់បង្គាប់តែងតាំងនេះក៏ដោយសារព្រះអង្គឆ្វេងយល់ថាសម្ដេចមានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្រៅពីតែងតាំងសម្ដេចតេជោ ហ៊ុន សែន ជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានត្រាស់បង្គាប់តែងតាំងសម្ដេចក្រឡាហោម ស ខេង សម្ដេចពិជ័យសេនា ទៀ បាញ់ និង សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក