ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ហ៊ុន ម៉ាណា ប្រាប់ជនខិលខូចឱ្យបញ្ឈប់បង្កើត Facebook លោកស្រីក្លែងក្លាយ

ភ្នំពេញ៖ អគ្គនាយិការស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន លោកស្រី ហ៊ុន ម៉ាណា បានរកឃើញថា មានជនខិលខូចបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះ Mana Hun និងដាក់ Profile រូបលោកស្រី និងស្វាមី។

លោកស្រី ហ៊ុន ម៉ាណា ដែលជាកូនទី២ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់ម្ចាស់គណនីហ្វេសប៊ុកក្លែងក្លាយនេះបញ្ឈប់សកម្មភាពចែករំលែកលើបណ្តោញសង្គមហ្វេសប៊ុកជាបន្ទាន់។

លោកស្រីបានលើកឡើងដូច្នេះថា៖ «ថ្មីៗនេះ មានជនខិលខូចបានបង្កើត Facebook ក្លែងក្លាយ ដោយបន្លំធ្វើជា Facebook នាងខ្ញុំ ដោយប្រើប្រាស់ឈ្មោះ និងរូបថតនាងខ្ញុំ នឹងស្វាមីដូចនឹង Facebook នាងខ្ញុំតែម្ដង គ្រាន់តែខុសចំនួនអ្នក Like Follower តែប៉ុណ្ណោះ ដូចមានភ្ជាប់ក្នុងរូបនេះស្រាប់។ ដូច្នេះ នាងខ្ញុំ សូមពុកម៉ែ បងប្អូន កុំឱ្យមានការភាន់ច្រឡំ និងសូមអំពាវនាវដល់ម្ចាស់ Facebook ក្លែងក្លាយនេះ សូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់»។

គូសបញ្ជាក់ថា គណនីហ្វេសប៊ុកផ្លូវការរបស់លោកស្រី ហ៊ុន ម៉ាណា មានអ្នកចុចចូលចិត្ត (Likes) ចំនួន ២៤១K និងមានអ្នកតាមដាន (Followers) ចំនួន ២៧៣K៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក