ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ សង្ឃឹមថារាជរដ្ឋាភិបាលអាណត្តិថ្មីនឹងបន្តអនុវត្តអភិក្រមទាំង៥

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានជំនឿថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីក្រោមការដឹកនំារបស់លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នេះនឹងបន្តអនុវត្តអភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

សម្តេចតេជោបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នំា២០២៣ នៅវិមានរដ្ឋសភាថា៖ «រាជរដ្ឋាភិបាលថ្មីនេះពួកគេនឹងបន្តអភិក្រមនេះ។ នេះតាមការយល់ដឹងរបស់ខ្ញុំ ពីព្រោះអភិក្រមទាំង៥នេះ វាជាតម្រូវការខានមិនបាន សម្រាប់អភិបាលកិច្ច និងការអភិវឌ្ឍរបស់យើង»។

បើតាមសម្តេចតេជោ ទោះបីអភិក្រមទាំង៥នេះ មិនត្រូវបានដាក់ជាទ្រឹស្តី ប៉ុន្តែត្រូវអនុវត្តជាចាំបាច់ក្នុងអាណត្តិនាយករដ្ឋមន្ត្រីថ្មីនេទៅ លើមន្ត្រីណាដែលកែមិនឡើងពោលត្រូវតែវះកាត់ចេញ (ដកចេញ) បើមិនធ្វើដូច្នេះនឹងនាំឱ្យប៉ះពាល់កិកិ្តយសស្ថាប័ន។

សម្តេចតេជោ ជឿជាក់ថា មន្ត្រីក្រោមរាជរដ្ឋាភិបាលអាណត្តិថ្មីនេះនឹងបន្តអនុវត្តជំរុញធ្វើយ៉ាងណាឱ្យអភិក្រមទាំង៥នេះឱ្យកាន់តែប្រសិទ្ធភាព។ សម្តេចបញ្ជាក់ថា ទោះបីសម្តេចលាលែងពីតំណែងនាយករដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែសម្តេចនៅតែបន្តកាន់តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចថ្លែងថា៖ «បើបរបង់ចោលអភិក្រមទាំង៥នេះ គឺបានសេចក្តីថា យើងអត់បានដឹងអំពីចំណុចខ្សោយរបស់យើងនៅកន្លែងណាបើយើងមិនទៅឆ្លុះកញ្ចក់ តើយើងដឹងថាខ្លួនឯងមុខវាប្រឡាក់នៅកន្លែងណា។ បើមានប្រឡាក់ប្រឡុក យើងត្រូវងូតទឹក ហើយដុះក្អែល ហើយបើមានជំងឺយើងព្យាបាល ប៉ុន្តែបើព្យាបាលមិនជាទេ ហើយកាត់វាចោលហ្មងទៅ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក