អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

សម្តេចតេជោ៖ នៅលើពិភពលោកនេះអ្នកដែលកាន់អំណាចយូរជាងគេគឺខ្លួនខ្ញុំនេះឯង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចគឺជានាយករដ្ឋមន្រ្តីដែលកាន់អំណាចយូរជាងលើពិភពលោក ក្នុងរយៈពេល៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ។ សម្តេចតេជោ ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

សម្តេចតេជោមានប្រសាសន៍ថា៖ «ខ្ញុំគួរតែជម្រាបថា នៅលើពិភពលោកនេះអ្នកដដែលកាន់អំណាចយូរជាងគេគឺខ្លួនខ្ញុំនេះឯង។ បើយើងគិតពីពេលវេលាដែលខ្ញុំធ្វើជានាយករដ្ឋមន្រ្តីខ្ញុំធ្លាប់បានបញ្ជាក់ម្តងរួចមកហើយថា គិតពីថ្ងៃច័ន្ទ ទី១៤ មករា ឆ្នាំ១៩៨៥ រហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ខ្ញុំបានធ្វើជានាយករដ្ឋមន្រ្តីបានចំនួន ២០១៤សប្តាហ៍ គិតជាថ្ងៃគឺបាន១៤ ០៩៩ថ្ងៃ គិតជាខែគឺបាន ៤៦០ខែ គិតជាឆ្នាំគឺបាន ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ»

សម្តេចបានបញ្ចាក់ថា សម្តេចនៅមានលទ្ធភាពដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិតាមតួនាទីរបស់សម្តេចក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច និងជាអ្នកតំណាងរាស្រ្ត ហើយគម្រោងនាពេលអនាគតដែលមានការស្រុះស្រួលគ្នាក្នុងគណបក្សប្រជាជនរួចទៅហើយនោះ នៅទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានការបោះឆ្នោតព្រឹទ្ធសភា ពេលនោះ លទ្ធភាពនៅក្នុងខែមីនា ឆ្នាំ២០២៤ សម្តេចនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា។ សម្តេចគូសបញ្ជាក់ថា៖ «ដូច្នេះខ្ញុំមិនទាន់ទៅណាចោលប្រជាពលរដ្ឋរបស់យើងនោះទេ »

ទន្ទឹមនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើឱ្យប្រជាពលរដ្ឋស្ងប់ចិត្ត ខណៈសម្តេចយល់ពីការស្ដាយស្រណោះដែលទទួលសេចក្ដីសុខ និងតួនាទីរបស់សម្តេច។

សម្តេចមានប្រសាសន៍ថា៖«ក៏ប៉ុន្តែវាមានការចាំបាច់ណាស់ដើម្បីនឹងការផ្ទេរអ្នកជំនាន់ អ្នកជំនាន់មុន ឲ្យអ្នកជំនាន់នៅពេលក្រោយនៅពេលនេះ ដោយសារតែភាគច្រើនអាយុ៦០ លើស៧០(ឆ្នាំ) ហើយមានរហូតទៅដល់៨០ អាយុរបស់យើងច្រើនហើយ ដូច្នេះជាការល្អបំផុតហើយដែលយើងត្រូវដកខ្លួនចេញក្នុងពេលវេលាមួយដែលសមស្របដូចពេលនេះ ហើយប្រគល់ការងារនីតិប្រតិបត្តិនេះ សម្រាប់ឲ្យអ្នកបន្តវេនជំនាន់ក្រោយ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក