ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលថ្មីនឹងអនុវត្តគោលនយោបាយអាទិភាពចំនួន៦ចំណុចនៅឆ្នាំ២០២៣នេះ

ភ្នំពេញ៖ រដ្ឋសភាបានអនុម័តគាំទ្រទាំងស្រុងលើសមាសភាពរដ្ឋមន្ត្រីថ្មី ដែលដឹកនំាដោយ លោក ហ៊ុន ម៉ាណែត ក្នុងកិច្ចសម័យប្រជុំលើកទី១នីតិកាលទី៧នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងឆ្នាំនេះគោលនយោបាយជាអាទិភាពចំនួន៦ចំណុចនឹងអនុវត្តក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នៃរដ្ឋសភា។

លោក ហ៊ុន ម៉ាណែត នឹងប្តូរផ្តាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជាជូនដល់ប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយអាទិភាពចំនួន៦ចំណុចរួមមាន ទី១.ពង្រីងសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពសាធារណៈ។ ទី២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយហានិភ័យនៅទូទាំងប្រទេស។ ទី៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងក្រុមគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

ទី៤. ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបាលផលប្រយោជន៍ពីប្រព័ន្ធគាំពាសង្គមផ្លវការ។ ទី៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លែកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី៦. ការរៀបចំចាត់បញ្ជូនមន្ត្រីបច្ចេកទេសផ្តល់សេវាកសិកម្មឱ្យបានគ្រប់ឃុំទាំងអស់នៅជនបទទូទាំងប្រទេសដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។

លោក ហ៊ុន ម៉ាណែត ក្នុងនាមជារាជរដ្ឋាភិបាល បានអំពាវនាវដល់អង្គរដ្ឋសភាទាំងមូល និងតាមរយៈរដ្ឋសភា សូមអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់ស្រទាប់ទាំងនៅក្នុង និងក្រៅប្រទេស និងមន្ត្រីគ្រប់ជាន់ថ្នាក់ អាជ្ញាធរគ្រប់ជាន់ខ្ពស់ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមអនុវត្តយ៉ាងពេញទំហឹងនូវកម្មវិធីនយោបាយទាំងនេះដើម្បីជាចលនារួមដ៏ខ្លាំងខ្លា។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្នុងស្មារតីនេះរាជរដ្ឋាភិបាល នឹងដាក់ចេញ ព្រមទាំងជំរុញអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលជារបៀបវីរៈគោលនយោបាយសង្គម សេដ្ឋកិច្ច និងកម្មវិធីសម្រាប់នីតិកាលទី៧នៃរដ្ឋសភា។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក