ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាវាកម្ពុជាចេញដំណើរដោយភាពក្លៀវក្លាជាមួយនឹងកាពីទែនវ័យក្មេងពេញដោយសមត្ថភាព

ភ្នំពេញ៖​ ប្រទេសប្រជាធិបតេយ្យលើពិភពលោក គេប្រយ័ត្នខ្លាំងណាស់ចំពោះការលូកដៃពីបរទេសនៅក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន។ បើនិយាយពីលោកស្រី មួរ សុខហួរ វិញ គាត់ក៍បានសរសេរអត្ថបទតាមបែបស្រមើស្រមៃ រវើរវាយនៅថ្ងៃទី១១ ខែសីហា ដើម្បីវាយប្រហារលើ «តេជោហ៊ុន សែន និងបណ្ឌិត ហ៊ុន ម៉ាណែត»។

គ្រាន់តែអានចំណងជើងនៃអត្ថបទ យើងក៍ហួសចិត្តបាត់ទៅហើយ។ ហួសចិត្តទីមួយ គឺការបន្តខិតខំ ពន្លិចនាវាកម្ពុជានៅលើឆាកអន្តរជាតិរបស់គាត់ ។ ហួសចិត្តទីពីរគឺគាត់លែងមានមនុស្សឈ្លោះជាមួយ បែរជាមកឈ្លោះជាមួយយុវជនជំនាន់ក្រោយដែលមានអាយុប្រហែលនឹងកូនគាត់ទៅវិញ។

យ៉ាងណាក្តី ខ្មែរយើងមានវប្បធម៌ផូរផង់និងថ្លៃថ្នូរដែលបង្រៀនឱ្យយុវជនគោរពចាស់ទុំដែលគួរឱ្យគោរព។ ហើយបើចាស់ទុំនោះមិនមែនជាមនុស្សគួរឱ្យគោរព យើងក៏មិនទៅតបតអ្វីនឹងគាត់ដែរ។

គ្រាន់តែឧទាហរណ៍ពីរបីខាងលើនេះក៍អាចបញ្ជាក់រួចទៅហើយថា ក្រុមប្រឆាំងបានដើរយឺតជាងដំណើរជាក់ស្តែងនៃនាវាកម្ពុជា។ នាវាកម្ពុជាបានចាប់ផ្តើមដូរមុខមាត់ថ្មីអស់ហើយ ប៉ុន្តែ ក្រុមប្រឆាំងនិងវិទ្យុរបស់ក្រុមប្រឆាំងនៅតែជាមនុស្សដដែលៗ ដែលចង់អោយតែប្រទេសជាតិ បែកបាក់ គ្មានស្ថិរភាព។

នៅក្នុងខ្លួនរបស់ជនអគតិមួយក្តាប់តូចនេះពុំមានឡើយនូវចិត្តបុណ្យ មេត្តា ករុណា គ្មានធម៌ គិតតែហែកហួរ ចងអាពាធព្យាបាទនិងបង្កគំនុំហិង្សាផ្លូវចិត្ត។ ពួកគេបានកាន់លិខិតឆ្លងដែនបរទេស ភ្លេចអស់ហើយកិត្តិយសជាខ្មែរ មកជាន់ពន្លិចតែជាតិសាសន៍ និងប្រជាជនឯង។

នាវាកម្ពុជាលើកនេះកាន់តែរឹងមាំណាស់។ យើងមាន «កាពីទែនថ្មី ខ្លាំង ក្លៀវក្លា» ហើយ «អតីតកាពីទែន ក៏នៅបន្តឈរពីក្រោយផ្តល់ដំបូន្មាន ក្នុងការកាច់ចង្កូតនាវាកម្ពុជាផងដែរ»។ នាវាកម្ពុជានឹងបន្តដំណើរដ៏រឹងមាំរបស់ខ្លួនពីបង្គោលចរ «តេជោសន្តិភាព» ឆ្ពោះទៅរកបង្គោលចរ ថ្មីនិងរុងរឿងថែមទៀតនៃសុបិនកម្ពុជា ឆ្នាំ២០៥០។

ជយោព្រះរាជាណាចក្រកម្ពុជា!!

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក