ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

រដ្ឋបាលរាជធានីភ្នំពេញទុកពេល ៣០ថ្ងៃឱ្យអាជីវកម្មបញ្ចាំនៅភ្នំពេញដែលផុតសពុលភាពត្រូវទៅបំពេញបែបបទឡើងវិញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការពង្រឹងការងារគ្រប់គងទីតាំងអាជីវកម្មបញ្ចាំគ្រប់ប្រភេទនៅរាជធានីភ្នំពេញដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងកាត់បន្ថយបទល្មើសផ្សេងៗនៅក្នុងរាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ចុះពិនិត្យទីតាំងអាជីវកម្មបញ្ចាំនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ឃើញថា ទីតាំងអាជីវកម្មបញ្ចាំភាគច្រើនមាន លិខិតអនុញ្ញាតត្រឹមត្រូវពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែទីតាំងខ្លះ លិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាព ហើយទីតាំងខ្លះទៀត ពុំមានលិខិតអនុញ្ញាតទីតាំង អាជីវកម្មបញ្ចាំពីរដ្ឋបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានពិនិត្យឃើញថា ទីតាំងអាជីវកម្មមួយចំនួនបានអនុវត្តខុសពីគោលការណ៍ និងលក្ខខណ្ឌផ្សេងៗរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបញ្ចាំរថយន្ត ម៉ូតូ និងសម្ភារៈមានតម្លៃផ្សេងៗ ដោយមិនមាន លិខិតស្នាមច្បាស់លាស់។

រដ្ឋបាលរាជធានីភ្នំពេញគូសបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌផ្សេងៗ របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ តន្រូវឱ្យម្ចាស់ទីតាំង អាជីវកម្មបញ្ចាំទាំងអស់នៅរាជធានីភ្នំពេញ ដែលមានលិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាព និងពុំមានលិខិតអនុញ្ញាតទីតាំងអាជីវកម្មពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាត ទីតាំងអាជីវកម្មឱ្យបានរួសរាន់ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់បិទទីតាំងអាជីវកម្មដែលផុតសុពលភាព និងពុំមានលិខិតអនុញ្ញាតមិនឱ្យធ្វើអាជីវកម្ម។

រដ្ឋបាលរាជធានីភ្នំពេញ រំពឹងជឿជាក់ថាម្ចាស់ទីតាំងអាជីវកម្មបញ្ចាំទាំងអស់នៅ រាជធានីភ្នំពេញ នឹងចូលរួមសហការ និងអនុវត្តសេចក្តីជូនដំណឹងនេះ ហើយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងអង្គភាពជំនាញ ពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក