ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរកំពុងស្រាវជ្រាវរកជនល្មើសដែលលួចកាប់ដើមក្រញូង ១ដើមក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប កំពុងស្រាវជ្រាវរកជនល្មើសដែលបានលួចកាប់ដើមក្រញូងធំមួយដើមដែលស្ថិតនៅក្នុងតំបន់ ១នៃរមណីយដ្ឋានអង្គរ ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប កាលពីយប់ ហើយត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបញ្ជាក់ប្រាប់ EAC Newsឱ្យដឹងថា ដើមក្រញូងមួយដើមនោះប្រហែលជាត្រូវបានជនល្មើសលួចកាប់កាលពីយប់មិញ ហើយទើបតែប្រទះឃើញបាត់សល់តែគល់កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

លោក ឡុង កុសល បានបញ្ជាក់នូវរបាយការណ៍ដែលលោកទទួលបានមក EAC News ថា ជនល្មើសបានកាប់ដើមក្រញូងដ៏ធំមួយដើមដែលបែកព្រែកទី២ ដោយដើមទី១ មានប្រវែង ៣,៥០ម៉ែត្រ និងដើមទី២ មានប្រវែង ៣,៣០ម៉ែត្រ ហើយបន្សល់ទុកតែគល់ដែលមានទំហំគល់ ០,៣៤ម៉ែត្រ។

លោកបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងនេះ អាជ្ញាធរកំពុងស្រាវជ្រាវរកជនល្មើសដើម្បីយកមកចាត់ការទៅតាមនីតិវិធី។

ករណីលួចកាប់ដើមក្រញូងនេះ បានធ្វើឱ្យមានមតិរិះគន់ពីមហាជនមកលើអាជ្ញាធរជាតិអប្សរាដែលថាករណីនេះមិនមែនទើបតែកើតឡើងជាលើកទី១នោះទេ ហើយថាឱ្យអាជ្ញាធរជាតិអប្សរាថាកម្រចាប់បានជនល្មើស។

ជុំវិញករណីនេះ លោក ឡុង កុសល បានបំភ្លឺថា នៅតំបន់រមណីយដ្ឋានអង្គរ គឺមានសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការថែរក្សាបរិស្ថានធម្មជាតិនៅខេត្តសៀមរាបមានចំនួន៤ សមត្ថកិច្ច គឺមានអាជ្ញាធរជាតិអប្សរា មន្ទីរបរិស្ថានខេត្ត នគរបាលការពារបេតិកភណ្ឌដែលប្រចាំការនៅតំបន់រមណីយដ្ឋានអង្គរ ២៤ម៉ោង និងអាជ្ញាធរមូលដ្ឋាន។

លោកថ្លែងថា៖ «អ៊ីចឹងបើយើងនិយាយអំពីរឿងហ្នឹង យើងត្រូវសម្តែងការកោតសរសើរជូនទៅដល់បណ្តាអង្គភាពទាំងប៉ុន្មានហ្នឹង គាត់បានខិតខំណាស់ ប៉ុន្តែធ្វើម៉េចថាជាអកុសលគឺឃើញថាមានការលួចមួយ ឬលួចពីរ (ដើម) យើងក៏សោកស្តាយដែលបាត់បង់ ប៉ុន្តែកុំឱ្យយករឿងតូចចាត់ទុកថាជារឿងធំ»

លោកទទួលស្គាល់ថា នៅពេលយប់មានប្រជាការពារល្បាតនៅតំបន់រមណីយដ្ឋានអង្គរជាប្រចាំ ខណៈផ្ទៃដីតំបន់អង្គរនេះធំ ដែលអាចឱ្យមានការឆកល្វែងផងដែរ។

បើតាមអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នំាៗ អាជ្ញាធរជាតិអប្សរាបានខិតខំដាំដើមឈើរាប់ពាន់ដើមដែលសហការជាមួយស្ថាប័នពាក់ព័ន្ធ វិស័យឯកជន វិស័យសាធារណៈ សិស្សានុសិស្ស និងព្រះសង្ឃ។ លោកប្រាប់ថា ចាប់ពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាបានដាំដើមឈើជាង ២លានដើមហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក