ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ឡាវ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតដំណាក់កាលទី១

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) ដំណាក់កាលទី១ រវាងកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) ដំណាក់កាលទី១ រវាងកម្ពុជា និងឡាវនេះប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមការចូលរួមពីទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី និងទេសាភិបាល ធនាគារកណ្តាលឡាវ លោក Bounleua Sinxayvoravong នៅថ្ងៃសុក្រទី១៨ ខែសីហា ឆ្នាំ២០២៣។

តាមធនាគារជាតិនៃកម្ពុជាឱ្យដឹងថា គម្រោងនៃការតភ្ជាប់ការទូទាត់ឆ្លងដែនចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ “កម្ពុជាស្កេនឃ្យូអរកូតនៅប្រទេសឡាវ” ដែលបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀលអាចប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីធ្វើការទូទាត់ប្រាក់តាមរយៈការស្កេនឃ្យូអរកូត (LAOQR) ជាមួយពាណិជ្ជករ ឬហាងទំនិញនៅប្រទេសឡាវ។

ចំពោះដំណាក់កាលទី២ “ឡាវស្កេនឃ្យូអរកូតនៅប្រទេសកម្ពុជា” ដោយប្រជាជនឡាវ ដែលមានគណនីជាប្រាក់ឡាវគីប អាចទូទាត់ប្រាក់ដោយស្កេនខេអេចឃ្យូអរកូតជាមួយពាណិជ្ជករ ឬហាងទំនិញក្នុងប្រទេសកម្ពុជា។

គួរឱ្យដឹងដែរថា ការដាក់ឱ្យដំណើរការគម្រោងនេះ នឹងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក